ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ក្រុម ឈ្មួញ កំពុង សម្រុក ដឹកជញ្ជូន បទល្មើស ព្រៃឈើ ចេញពីរ ស្រុក ពេជ្រ ចិន្តា និង ស្រុក កោះ ញែក ឆ្លងកាត់ តាម ច្រក ដាក់ ដាំ ចូល ទៅ លក់ នៅ ប្រទេស វៀតណាម យ៉ាង គគ្រឹក គ្រេង ដោយ គ្មាន ការទប់ស្កាត់ ( វគ្គ ១)…!!!
Fri,15 July 2022 (Time 04:25 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 273នាក់)

ខេត្ត មណ្ឌលគិរី ៖ មួយ រយៈពេល កន្លងមក ថ្មីៗ នេះ ក្រុម ឈ្មួញ ធំៗ នៅ តែ ធ្វើ សកម្មភាព បំផ្លិចបំផ្លាញ ធនធានធម្មជាតិ និង គៀងគរ ប្រជាពលរដ្ឋ ឲ្យចូល ព្រៃ ទៅ កាប់ ផ្តួល បំផ្លាញ ដើមឈើ ធំៗ ចេញពីរ តំបន់ ព្រៃភ្នំ ក្នុង តំបន់ ដែន ជំរក សត្វព្រៃ ដើម្បី កាប់ អារ ពុះ ជ្រៀក ឈើ មាន ទាំង ឈើ ក្រហម និង ឈើ ឃ្លុំ ដែល មាន មុខកាត់ ធំៗ រួច ធ្វើ សកម្មភាព ដឹក ចេញ តាម រថយន្ត ឆ្លងកាត់ តាម ច្រកទ្វា ដាក់ ដាំ ឆ្លងដែន ទៅ លក់ នៅ ប្រទេស វៀតណាម យ៉ាង រលូន មិនដែល ឃើញ អស់លោក មន្ត្រី ជំនាញ ឬ អាជ្ញា ធរមាន សមត្ថកិច្ច ក្នុង មូលដ្ឋាន ធ្វើការ បង្ក្រាប បាន ម្តងណា នោះឡើយ ម្នាក់ៗ សង្ងំ ទទួល លាភសក្ការៈ ស្ងាត់ឈឹង ដូច ចោរលួច សេះ អញ្ចឹង ។ 

ប្រភព ចេញពី ហាង កាហ្វេ នៅក្នុង ខេត្ត មណ្ឌលគិរី បានឱ្យដឹងថា មាន បុគ្គល ពីរ នាក់ ១. ឈ្មោះ រិទ្ធ និង ២. ឈ្មោះ ភារម្យ និង បក្ខពួក ជាច្រើន នាក់ ទៀត កំពុង តែ ព្យាយាម រត់ការ អស់ រយ : ពេល ជាង កន្លះ ខែ មក ហើយ ជាមួយនឹង កម្លាំង ជំនាញ ពាក់ព័ន្ធ ដើម្បី ដឹក ឈើ ចេញពី ស្រុក ពេជ្ជ តា តាម រថយន្ត ធុន ដ្រា និង ចេញពី ស្រុក កោះ ញ៉ែ ក តាម រថយន្ត បែន ធំៗ តាម ច្រកទ្វា ដាក់ ដាំ ឆ្លងដែន ឆ្ពោះ ទៅកាន់ ប្រទេស វៀតណាម ក៏ប៉ុន្តែ គម្រោង ការដឹកជញ្ជូន ឈើ ចេញ នោះ មិន ទាន់ បាន សម្រេច ទេ ដោយ ដឹងថា មាន មន្ត្រី ជំនាញ ម្នាក់ មិន ទទួល សំណូក ពី ពួក ឈ្មួញ ទាំងនោះ ទាល់តែសោះ ។ 

ប្រជាពលរដ្ឋ នៅក្នុង ស្រុក ពេជ្រ ចិន្តា និង ស្រុក កោះ ញែក បន្ត លើកឡើង ថា ដោយសារ តែ ភាព ធូររលុង នឹង មាន ការឃុបឃិត គ្នា ប្រព្រឹត្ត អំពើ ពុករលួយ ជា ពិសេស ទៀត នោះ គឺ ចូលរួម បើក ដៃ ដើម្បី ទទួលបាន លាភសក្ការៈ ផ្ទាល់ខ្លួន ដែល កន្លងមក ធ្វើអោយ ក្រុម ឈ្មួញ ដុះ ស្លែ ទាំងនេះ មាន ខ្នងបង្អែក ដ៏ រឹងមាំ ក្នុងនោះ ក៏ មាន មន្ត្រី បរិស្ថាន បើ កដៃ អោយមាន ការកាប់បំផ្លាញ ព្រៃឈើ ក្នុង តំបន់ ព្រៃ ភ្នំ និង ដែន ជម្រក សត្វព្រៃ ក្នុង ស្រុក ពេជ្រ ចិន្តា និង ស្រុក កោះ ញែក ខេត្ត មណ្ឌលគិរី ។ 

ជាក់ស្ដែង បើ គិត ត្រឹម យប់ ថ្ងៃទី ១១/១២ ខែកក្កដា ឆ្នាំ ២០២២ ដោយ ឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំ ប្រឹងប្រែង រត់កា រ អស់ រយៈពេល ជាង កន្លះ ខែ មក ហើយ នោះ ទើប អាជីវកម្ម ដឹកជញ្ជូន បទល្មើស ព្រៃឈើរ បស់ ពួកគេ អាច ដឹក ឆ្លងដែន ឆ្ពោះទៅកាន់ ប្រទេស វៀតណាម បាន ដោយ រលូន ។ 

បើ តាម សេចក្តីរាយការណ៍ បានអោយដឹង ទៀត ថា ក្រុម ឈ្មួញ កំពុង ត្រៀម រថយន្ត ប្រមាណ ជាង ៣០ ទៅ ៤០ គ្រឿង ដើម្បី សម្រុក ដឹកឈើ ប្រភេទ ផ្ចឹក ស្រឡៅ សុ ក្រំ និង កកោះ កំពុង ត្រូវប៉ាន់ និង ដឹក ឆ្លងដែន ទៅ លក់ នៅ ប្រទេស វៀតណាម តាម ច្រក ទ្វារ ដាក់ ដាំ ។ 

ក្នុងករណី នេះ បើសិនជា មិន មានកា បើកភ្លើង ខៀវ ពី សំណាក់ អាជ្ញាធរ ជា ពិសេស មន្ត្រី ច្រកទ្វា ដាក់ ដាំ ទេនោះ ពិត ណាស់ ក្រុម ឈ្មួញ មិនអាច ដឹកជញ្ជូន បទល្មើស ឆ្លងដែន ទៅ ប្រទេស វៀតណាម បាន ដូច ពេលបច្ចុប្បន្ន នេះ ទេ ។ 

ប្រជា ពលរដ្ធ រស់នៅ ស្រុក ពេជ្រ ចិន្តា និង ស្រុក កោះ ញែក បាន គោរព ស្នើ សុំ លោក ហេ ម បូ ណា រ៉ែ ល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត មណ្ឌលគិរី និង លោក ថង សាវុន អភិបាល នៃ គណៈ អភិបាលខេត្ត មណ្ឌលគិរី មិន គូរ បណ្តែតបណ្ដោយ ឲ្យ ឈ្មួញ ទាំងនោះ ដឹក ជញ្ជួន ឈើ ឆ្លងដែន ទៅ លក់ នៅ ប្រទេស វៀតណាម ដោយ សេរី គ្មាន ការទប់ស្កាត់ ពី សំណាក់ មេព្រៃ ក៏ ដូច ជា មន្ត្រី បរិស្ថាន នឹង កម្លាំង ជំនាញ ពាក់ព័ន្ធ នោះ ទេ ពិសេស មន្ត្រី ច្រកទ្វារ ដាក់ ដាំ ។ 

ជាពិសេស នោះ ជា សេចក្តី រាយ ការណ៌មួយ ជូន ទៅ ក្រសួង បរិស្ថាន ដែល ដឹកនាំ ដោយ ឯកឧត្តម សាយ សំ អាល់ ជា ប្រធាន តែងតែ ផ្ដាំផ្ញើ ឲ្យ មន្ត្រី ថ្នាក់ក្រោម គោរព តាម បទបញ្ជា របស់ ថ្នាក់ដឹកនាំ បាន ឲ្យ រក្សា ការពារ សម្បត្តិ ធនធានធម្មជាតិ ឱ្យ នៅ គង់វង្ស ផងដែរ ។ 

ការផ្សព្វផ្សាយ ខាងលើនេះ និង ជ្រាប ជា ព័ត៌មាន ដល់ ឯកឧត្តម ហើយ អង្គភាព សារព័ត៌មាន យើង សង្ឃឹម យ៉ាង មុតមាំ ថា ឯកឧត្តម និង ចាត់ កម្លាំង ចុះ មក បើក ការស៊ើបអង្កេត នឹង ចាត់វិធានការ ផ្លូវ ច្បាប់ ទៅ លើ ឈ្មួញ ទាំងនេះ ផង ទាន ។ 

អង្គភាព សារព័ត៌មាន យើង ចុះ ផ្សាយ ខាងលើ នេះ គ្មាន គោលបំណង អ្វី ក្រៅពីរ ចូលរួម ជាមួយ រដ្ឋាភិបាល និង សេចក្តីរាយការណ៍ ជូន ថ្នាក់ដឹកនាំ ខាងលើៗ លោក បាន ជ្រាប ជា ព័ត៌មាន ពី មន្ត្រី ថ្នាក់ក្រោម ដើម្បី ឱ្យ មាន ភាពស្មោះត្រង់ និង ជា មន្ត្រី គំរូ ល្អ ដែល មាន បេសកកម្ម និង កាតព្វកិច្ច ចុះមក ធ្វើការ និង ការពា ផងដែរ មិនមែន មក ធ្វើការ របៀប អ៊ែលៗ កន្ទេល ធំ បន្លំ ដេក របៀប នេះ នោះ ទេ ។ 

អង្គភាព សារព័ត៌មាន យើងខ្ញុំ សូម ស្វាគមន៍ រាល់ ការបកស្រាយ ពី មន្ត្រី ពាក់ ពន្ធ័ និង សាមុីខ្លួន ជានិច្ចរាង រាល់ ម៉ោង ធ្វើរ ការ គឺ ដើម្បី ឆ្លុះបញ្ចាំង ពី រ ការពិត សុ ក្រិត និង យុត្តិធម៍ តែប៉ុណ្ណោះ សូម អគុណ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
327 នាក់
ម្សិលមិញ :
291 នាក់
សប្តាហ៍នេះ :
2760 នាក់
ខែនេះ :
12422 នាក់
3 ខែនេះ :
40170 នាក់
សរុប :
1648674 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ