ប្រជាពលរដ្ឋដែលធ្វើដំណើរក្នុងទឹកដីថៃទាំងទេសចរណ៍និងអជីវករបានសំដែងការហួសចិត្តទៅលើមន្ត្រីអន្តោប្រវេសច្រកអន្តរជាតិប៉ោយប៉ែតដែលបានយកលុយតាមការនឹកឃើញទៅលើការបំពេញបែបបទផ្សេងៗទាំងប៉ាស្ពរ័បរិផាស។យ៉ាងណាមិញដូចជាប៉ាស្ពរ័ចេញចូលតំរូវអោយបង់លុយក្នុងមួយនាក់១០០បាត(ប្រាក់ថៃ)បើពលរដ្ឋមានការតវា៉ប្រើពាក្យមនោសញ្ចេតនា សុំលុយកាហ្វេ គុយទាវ។ចំណែកបរិផាសវិញចូលប្រថាប់ត្រាជាលើកដំបូង(ថ្មី)គឺតំរូវអោយបង់លុយក្នុងមួយនាក់(១ក្បាល)១០០បាត(ប្រាក់ថៃ)ប្រថាប់ត្រាលើកទីពីរយក៥០បាតចូលស្នាក់នៅបានតែពីរយប់បីថ្ងៃប៉ុណ្ណោះ ។សូមជំរាបផងដែរថាកាយក៥០បាតនេះ ដោយសារតែមានការតវ៉ារើបំរាស់ពីប្រជាពលរដ្ឋបើពុំដូច្នោះទេគេនិងយករហូតទៅដល់៧០បាតឯណោះ។សូមបញ្ចាក់ផងដែរថាតាមសេចក្ង៊តីរាយការណ៍បានអោយដឹងថារកាលពីថ្មីៗនេះប្រជាពលរដ្ឋថៃបានលើកគ្នាតរវ៉ានៅអគ្គកុងសុលកម្ពុជាប្រចាំនៅខេត្តស្រះកែវប្រទេសថៃអោយជួយសំរួលពាក់ពន្ធ័ទៅនិងការចេញចូលបំពេញបែបបទត្រូវបានមន្ត្រីច្រកទ្វាអន្តរជាតិប៉ោយប៉ែត(ខាងកម្ពុជា)យកលុយពីរពួកគេរហូតទៅដល់២០០បាតឯណោះរីឯការស្នាក់នៅវិញបានតែពីរយប់បីថ្ងៃដូចប្រជាពលរដ្ឋខ្មែរដែរតែក្រោយមកក៏ស្រាប់តែមានការសម្របសម្រួលរហូតទទួលបានជោគជ័យពោលគឺសំរាប់ប្រជាពលរដ្ឋថៃស្នាក់នៅខាងកម្ពុជាបានរយះពេលមួយសប្តាហ៍។ទាំងនេះសរបញ្ជាក់អោយឃើញថាការបំពេញបែបបទចេញចូលហាក់ដូចជាគ្មានស្មើរភាពគ្នារវាងប្រជាជនកម្ពុជានិងថៃ។គួរម្លឹកផងដែរថា កាលមិនទាន់មានជំងឺកូវីតសម្រាប់ការប្រថាប់ត្រាបរិផាសសម្រាប់ប្រជាពលរដ្ឋខ្មែរចូលស្នាក់នៅក្នុងទឹកដីថៃបានមួយខេត្តរយះពេលបានមួយសប្តាហ៍ឯណោះតែបច្ចុប្បន្ននេះបានតែពីរយប់បីថ្ងៃប៉ុណ្ណោះធ្វើអោយពួកគាត់ជួបការលំបាកព្រោះថាចំណាយលុយច្រើនភ្លេចខ្លួនដល់ថ្ងៃចេញមកប្រថាប់ត្រា តរ បើហួសគេនិងធ្វើការផាករហូតទៅដល់៥០០បាតឯណ្ណោះម្យា៉ងវិញទៀតបរិផាស(ប័ណ្ណ ឆ្លងដែន)ក៏ឆាប់អស់ ពិបាកក្នុងការធ្វើថែមទៀត។អជីវករលក់ដូរនៅក្នុងផ្សាររោងក្លឿ ប្រទេសថៃមានការងឿងឆ្ងល់ថាកាលមិនទាន់មានជំងឺឆ្លងកូវីតពលរដ្ឋចូលព្រឹកចេញល្ងាចខ្លះចង់ចេញចូលមួយថ្ងៃប៉ុន្មានដងក៏បានដោយប្រើកាតចូលមួយដងចំណាយត្រឹមតែ១០០ទៅ២០០រៀលតែប៉ណ្ណោះតែបច្ចុបន្បស្ថានភាពនៃការឆ្លងក៏បានធូរស្បើយច្រើនហើយខ្លះមិនទាំងពាក់ម៉ាស់ផងបែជានៅតែរឹតបន្តឹងសម្រាប់ប្រជាពលរដ្ឋខ្មែរមិន ព្រមធ្វើកាតដូចដើមវិញ។ពួកគាត់សួថាតើបរិផាសដែលមានសិទ្ធដើរហើរហូតដល់មួយខេត្តមានយន័្តការពារមិនអោយឆ្លងជំងឺកូវីតរឺចំណែកកាតចូលព្រឹកចេញពេលល្ងាច មានសិទ្ធដើរហើរបានត្រឹមតែផ្សាររោងក្លឿ ហ្នឹងវាប្រឈមនិងការឆ្លងរឺ។រឿងដាច់ដោយឡែកសម្រាប់ពលរដ្ឋចេញចូលដោយឆ្លងកាត់ប៉ុស្តកណ្តាលរបស់អន្តោប្រវេសន៍(បារា៉ស) នៅចំនុចរង្វង់មូលវិញ មន្ត្រីអន្តោប្រវេសន៍ធ្វើព្យុះភ្លៀងតាមអំពើចិត្តសូម្បីពលរដ្ឋខ្លះជិះម៉ូតូដឹកកូននិងរបស់របរសំពីងសំពោងក៏មិនយោគយល់អោយចុះដើររថយន្តសេរីទំនើបក៏មិនអនុញ្ញាតអោយចូលសុកចិត្តអោយថយក្រោយមនុស្សធ្វើដំណើរជាមួយចុះដើរតែបើខ្សែធំអ្នកមានលុយឡានទំនើបចេញចូលដោយសេរីគ្មានការត្រួតពិនិត្យផងនេះមិនខុសពីពាក្យចាស់លោកពោលថា (មានលុយមានខ្សែចង់បានរឺធ្វើអ្វីៗបានតាមចិត្តមនុស្សដូចគ្នាតែវាសនាខុសគ្នា)។ដូច្នេះស្នើរអោយលោកឧត្តមសេនីយ៍ត្រីអុីចំរើននាយប៉ុស្តិនរគបាលអន្តោប្រវេសច្រកទ្វាអន្តរជាតិប៉ោយប៉ែតពិនិត្រមើលមន្ត្រីក្រោមឱវាទផងទានពិសេសថ្នាក់ដឹកនាំនរគបាលអន្តោប្រវេសតែម្តងដើម្បីអោយប្រជាពលរដ្ឋទទួលបានការជឿជាក់និងមានទំនុកចិត្តជាសវាងការខឹងគោវ៉ៃរទេះ។ពាក់ពន្ធ័ករណីខាងលើនេះអង្គភាពយើងមិនអាចសុំការបំភ្លឺណាមួយពីមន្ត្រីពាក់ពន្ធ័បាននៅឡើយទេដោយទូរសព្ច័ទៅលោកនាយប៉ុស្តិមិនចូលនាយរងផ្នែកក៏មិនចូល។តែទោះយ៉ាងណាក្តីអង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីសមីពាក់ពន្ធ័រាល់ម៉ោងធ្វើការ។មានវគ្គបន្ត
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ