ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញនៅស្រុកអន្លង់វែង
Thu,09 June 2022 (Time 09:48 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 327នាក់)

(ខេត្តឧត្តរមានជ័យ)៖ ប្រភពច្បាស់ការពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់មកដល់អ្នកសារព័ត៌មានយើងខ្ញុំថា មានទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញក្នុងហាងកាហ្វេនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកដំណើរការលេងជារៀងរាល់ថ្ងៃប្រជុំក្រុមញៀនល្បែងមកលេងយ៉ាងគគ្រឹកគគ្រេង ស្រែកហ៊ោកញ្ជ្រៀវមិនខ្វល់ពីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឡើយ។

ពលរដ្ឋមានការងឿងឆ្ងល់ថា តើហេតុអ្វីទីតាំងល្បែងស៊ីសងខាងលើនេះលេងបានយ៉ាងរលូនដូច្នេះ? ពួកគាត់បានការសង្ស័យថា អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចបើកភ្លើងខៀវឱ្យម្ចាស់ ទីតាំងគៀងគរប្រមូលបក្សពួកមកជួបជុំគ្នាលេងហើយមើលទៅទើបមិនចុះទប់ស្កាត់និងបង្ក្រាប។

សូមបញ្ជាក់ផងដែរថាកន្លងមកក្រុមការងារសារព័ត៌មានក៏បានធ្លាប់រាយការណ៍ជូនអធិការស្រុកអន្លង់វែងដែរចំពោះបញ្ហាល្បែងស៊ីសងខាងលើប៉ុន្តែរហូតដល់ថ្ងៃទី 09 ខែមិថុនា ឆ្នាំ2022 នេះ នៅតែមិនមានវិធានការបង្ក្រាបនៅឡើយ តើមានអ្វីជាអាថ៌កំបាំងនៅពីក្រោយល្បែងស៊ីសងមួយនេះ?

ដូច្នេះហើយប្រជាពលរដ្ឋដែលរស់នៅស្រុកអន្លង់វែងបានស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមជួយត្រួតពិនិត្យនិងចាត់មន្ដ្រីជំនាញក្រោមឱវាទឱ្យធ្វើការទប់ស្កាត់និងបង្ក្រាបផងទានដើម្បីឱ្យស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលបានដាក់ចេញទៅដោយក្រសួងមហាផ្ទៃ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
229 នាក់
ម្សិលមិញ :
756 នាក់
សប្តាហ៍នេះ :
5024 នាក់
ខែនេះ :
20949 នាក់
3 ខែនេះ :
58703 នាក់
សរុប :
1868168 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ