ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
បទល្មើសចាក់ដីលុបសមុទ្រនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរនៅតែមាន ខណៈអាជ្ញាធរអសមត្ថភាពក្នុងការទប់ស្កាត់ និងមិនហ៊ានបង្ក្រាប
Wed,22 June 2022 (Time 09:57 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 301នាក់)

ខេត្តកែប ៖ តាមប្រជាពលរដ្ឋបានរាយការណ៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា នៅចំណុចភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានបុគ្គលម្នាក់ឈ្មោះ ហាក់ បានចាក់ដីលុបឆ្នេរសមុទ្រទាំងបំពាន ខណៈដែលប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះអាជ្ញាធរដែលអសមត្ថភាពក្នុងការទប់ស្កាត់ និងមិនហ៊ានចុះបង្រ្កាប។

លោក ហាក់ និងក្រុមគ្រួសារបានប្រាប់អ្នកយកព័ត៌មានយើងថា គាត់ចាក់ដីនេះ ដោយសារតែពួកគាត់អត់មានសាងសង់កន្លែងឱ្យកូនរស់នៅ ហើយអាជ្ញាធរស្រុក ធ្លាប់មកហាមឃាត់ ពីរដងរួចមកហើយ ។

អភិបាលស្រុកដំណាក់ចង្អើរ លោកស្រី គឹម ចាន់នី បានថ្លែងប្រាប់អ្នកយកព័ត៌មានយើងថា ដីដែលកំពុងសាងសង់សំណង់រឹងនេះ គឺពុំមានច្បាប់ទម្លាប់នោះទេ។ លោកស្រីបន្តទៀតថា បើបង្ក្រាបបទល្មើសមិនបានមិនដឹងធ្វើអាជ្ញាធរយ៉ាងម៉េចទេ ហើយឥឡូវនេះ លោកស្រីកំពុងរង់ចាំបទបញ្ជាពីថ្នាក់លើ។

ជុំវិញករណីខាងលើនេះ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកប្រធានមន្ទីរសុរិយោដីខេត្តកែបបាននោះទេ ដោយសារទូរស័ព្ទ របស់លោកមិនអាចទំនាក់ទំនងបានទេ។ ចំណែកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកែបក៏មិនអាចទំនាក់ទំនងបានដែរ។ ដោយឡែក ឯឧត្តម សោម ពិសិដ្ន អភិបាលខេត្តកែបក៏មិនអាចទំនាក់ទំនងបានដែរ។

ពាក់ព័ន្ធករណីនេះដែរ ប្រជាពលរដ្ឋនៅខេត្តកែបមួយចំនួនបាននាំគ្នានិយាយរិះគន់ទៅលើអាជ្ញាធរស្រុកដំណាក់ចង្អើរថា ការងាររបស់ពួកគាត់សព្វថ្ងៃនេះ ធ្វើដូចជាឆាកល្ខោនមួយបំភ័ន្តភ្នែកប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខាងលើ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
175 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2786 នាក់
ខែនេះ :
11875 នាក់
3 ខែនេះ :
39531 នាក់
សរុប :
1650118 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ