ថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អគ្គនាយកពន្ធដារ៖ កំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ធ្វើឲ្យចំណូលពន្ធសម្រេចបានរហូតដល់ ១៥០១លានដុល្លារ ស្មើនឹង៥៣.២៧% ក្នុងរយៈពេល៤ខែ
Tue,24 May 2022 (Time 06:36 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 53នាក់)

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ការអនុវត្តនូវកំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ព្រមទាំងការអនុវត្តក្នុងស្មារតីសកម្ម និងបុរេសកម្មរាល់វិធានពន្ធដារនានា ធ្វើឲ្យចំណូលពន្ធដារ សម្រេចបានរហូតដល់ជាង ១.៥ពាន់លានដុល្លារ គិតត្រឹម៤ខែ ឆ្នាំ២០២២នេះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក កនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល ០៤ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា រយៈពេល ០៤ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៦ ០៨២.៥៣ប៊ីលានរៀល (ប្រមាណជា ១ ៥០១.៨៦ លានដុល្លារ) ស្មើនឹង៥៣.២៧% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៣៧៩ ប៊ីលានរៀល (ប្រមាណជា ៣៤០.៤៩ លានដុល្លារ) ស្មើនឹង ២៩.៣៦%។

លោកបន្តថា «លទ្ធផលនៃកំណើនចំណូលនេះ គឺជាបច្ច័យនៃសកម្មភាពសេដ្ឋកិច្ចបន្ទាប់ពីការបើកប្រទេសឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយលទ្ធផលនេះ ក៏ពិតជាបានឆ្លុះបញ្ចាំងអំពីជោគជ័យ និងកិច្ចខិតខំប្រឹងប្រែង នៃការអនុវត្តនូវកំណែទម្រង់ស្ថាប័ន និងទំនើបកម្មពន្ធដារ ព្រមទាំងការអនុវត្តក្នុងស្មារតីសកម្ម និងបុរេសកម្មរាល់វិធានពន្ធដារនានា»។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានបញ្ជាក់ថា តាមរយៈកំណែទម្រង់ពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ មានប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីច្បាស់លាស់ ដែលជាមូលដ្ឋាន នៃគ្រប់គ្រងប្រមូល ចំណូលពន្ធគ្រប់ជ្រុងជ្រោយ និងពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ។ ជាក់ស្តែង តាមតយៈការចុះបញ្ជីពន្ធដារ និងការគ្រប់គ្រងប្រមូលចំណូលពន្ធ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារមានមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការតាមដាន ពិនិត្យផ្ទៀងផ្ទាត់ (Cross Check) ដើម្បីចាត់វិធានការក្នុងការគេចវេះពន្ធ និងជំរុញកំណើនចំណូលពន្ធ ប្រកបដោយតម្លាភាព ហើយជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានចាត់វិធានការលើសហគ្រាស ដែលបានគេចវេះពន្ធជាលក្ខណៈប្រពន្ធ ដោយបានប្តឹងជាករណីបទល្មើសពន្ធដារផងដែរ។

លោកបានបន្ថែមទៀតថា ចំពោះ ការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធសរុប ក្នុងរយៈពេល ០៤ខែ ឆ្នាំ២០២២ មាន ៣៣ ២៨៩ ករណី ថយចុះ ៤៦.៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលការថយចុះនេះឆ្លុះបញ្ចាំង អំពីកំណើននៃការយល់ដឹង របស់អ្នកជាប់ពន្ធនូវច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ព្រមទាំងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា របស់អគ្គនាយកដ្ឋានពន្ធដារ ដែលស្តែងនូវភាពជោគជ័យនៃផ្សព្វផ្សាយនិងបណ្តុះបណ្តាលតាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាល សេវាពិគ្រោះយោបល់ និងប្រព័ន្ធផ្សព្វផ្សាយនានា របស់អគ្គនាយកដ្ឋានពន្ធដារ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
187 នាក់
ម្សិលមិញ :
462 នាក់
សប្តាហ៍នេះ :
4055 នាក់
ខែនេះ :
17940 នាក់
3 ខែនេះ :
58117 នាក់
សរុប :
1318574 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ