ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រាជរដ្ឋាភិបាល ឆ្វៀលដីជាង២៦០០ហិចតា ជូនពលរដ្ឋ៣៩០គ្រួសារ នៅខេត្តកំពង់ធំ ដើម្បីអាស្រ័យផលដោយស្របច្បាប់
Wed,06 April 2022 (Time 08:15 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 222នាក់)

(កំពង់ធំ)៖ ដើម្បីឲ្យប្រជាពលរដ្ឋអាចអាស្រ័យផលតាមតម្រូវការចាំបាច់ ដោយមិនមានការគំរាមកំហែង ឬខុសច្បាប់ដូចមុនទៀតនោះ ពេលនេះប្រមុខរដ្ឋាភិបាល បានអនុញ្ញាតកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋចំនួន៣៩០គ្រួសារ មានផ្ទៃដី២,៦៣០ហិតា បានប្រើប្រាស់អាស្រ័យផលដោយស្របច្បាប់ នៅមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង ខេត្តកំពង់ធំ។

ជាក់ស្ដែង លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យជូនប្រជាពលរដ្ឋ ចំនួន៣៩០គ្រួសារ ក្នុងភូមិកំពឺតឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។

លោក ងួន រតនៈ បានបញ្ជាក់ថា ជាលទ្ធផលក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋថ្ងៃនេះ ប្រជាពលរដ្ឋក្នុងឃុំសាមគ្គី និងប្រជាពលរដ្ឋឃុំប្រឡាយ ឃុំទ្រាស្រុកស្ទោង ទទួលបានការឆ្លើយតបពីថ្នាក់ដឹកនាំ និងបានធ្វើពិធីប្រកាសតំបន់វិនិច្ឆ័យនាពេលនេះចំនួន៣៩០គ្រួសារ។

អភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ កុំទន្ទ្រានដីទៅក្នុងតំបន់សត្វខ្សឹបបន្តទៀតទេ សូមចូលរួមថែរក្សាព្រៃសហគមន៍ឲ្យបានគង់វង្ស។ លើសពីនេះទៅទៀត សូមអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវិត-១៩ ឲ្យបានគ្រប់ៗគ្នា និងបន្ដអនុវត្តវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឡើងធ្វើរបាយការណ៍ពីបញ្ហាប្រឈមគឺ ដីអភិរក្សសត្វខ្សឹប និងសហគមន៍ព្រៃឈើ បានគ្របដណ្តប់ទៅលើ ភូមិកំពឺត វត្តតាគាំសួស្តីសិរីគន្ធា (ហៅវត្តកំពឺត) ព្រៃបច្ឆា (ព្រៃកបខ្មោច) ព្រៃអ្នកតា និងគ្របដណ្តប់លើដីស្រែប្រជាពលរដ្ឋភូមិកំពឺតទាំងស្រុង និងភូមិផ្សេងៗទៀត ក្នុងឃុំសាមគ្គី ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកទាំងការប្រើប្រាស់អាស្រ័យផលលើដីកសិកម្ម និងដីលំនៅដ្ឋាន។

ប្រជាពលរដ្ឋមានការភ័យខ្លាចពីមន្ត្រីជំនាញពាក់ព័ន្ធ ដូចជាការគំរាម ការចាប់ត្រាក់ទ័រភ្ជួររាស់ដីដាំដំណាំ ឧបករណ៍សម្រាប់កសិកម្ម ពិន័យជាប្រាក់ និងដកហូតឧបករណ៍ ប្រើប្រាស់របស់ប្រជាកសិករជាដើម។

ជាមួយគ្នានេះប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ ហើយពួកគាត់សន្យាថា នឹងបន្តគាំទ្រគោលនយោបាយ និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
408 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2954 នាក់
ខែនេះ :
12349 នាក់
3 ខែនេះ :
40309 នាក់
សរុប :
1649276 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ