ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
-សមត្ថកិច្ចនគរបាលចុះពិនិត្យចំណុចដែលមានការផ្សព្វផ្សាយថាមានការលួចលាក់ប្រព្រឹត្តល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធ​អិនធឺណិត​Internet ៖
Wed,13 April 2022 (Time 12:20 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 239នាក់)

ថ្ងៃទី​ ១២​ ខែមេសា​ ឆ្នាំ២០​២២​ តាមយោប់​បញ្ជាដឹកនាំរបស់លោកឧត្តមសេ​នីយ៍​ទោ​សាត​ គឹមសាន​ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​រួមនឹង​យោបល់លោកវរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរ​បាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យនគរបាល​ព្រហ្មទណ្ឌ​កំរិតស្រាល​ នៃ​ស្នងការដ្ឋាននគរ​បា​ល​ខេត្តបាត់ដំ​បង​បានដឹកនាំកម្លាំងរួមសហការជា​មួយ​កម្លាំងនគរបាលនៃអធិការនគរ​បាលក្រុងបាត់ដំបង​ដែលមានលោកវរសេ​នីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការ ចុះទៅ​ដល់ទីតាំងនោះនៅ​ក្នុង​ក្រុងបា​ត់ដំបង​ដែល​សារព័ត៌មាន​បាន​ផ្សព្វ​ផ្សា​យ​​ថា​មាន​ការលួចលាក់លេង​ល្បែង​ភ្នាល់ចាក់​បាល់​តាម​ប្រព័ន្ធ​ធិនធឺណិត​ Internet ​ដែលទីតាំងនោះគឺជាតារាងបាល់ទះ​ យី​ ហោ​ អែសអុិល​ (​SL) ស្ថិតក្នុងភូមិរំចេក៤​ សង្កាត់រតន:​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។

ពេលចុះទៅដល់សមត្ថកិច្ច​បានធ្វើការ​សាកសួរ​ម្ចាស់អាជីវកម្មបានប្រាប់សម​ត្ថកិច្ចថាទីតាំងរបស់គាត់មានបើក​លេងបាល់ទះ​និងបុកប៊ីយែរព្រម​ទាំងបើក​លេង​(ឆ្នោតឡូតូ​)​ដែល​មានលិ​ខិតអនុញ្ញាត​ច្បាប់​ក្នុងការធ្វេីអាជីវកម្ម​នេះនិងបានយកលិខិតអនុញ្ញាតច្បាប់មកបង្ហា​ញសមត្ថកិច្ចបានឃេីញផងដែរ។

ក្រោយពីបានធ្វើការត្រួតពិនិត្យ​ឃេី​ញ​ថា​ទីតាំងអាជីវកម្មនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវ​ សមត្ថកិច្ចបានធ្វើ​ការណែនាំចំពោះម្ចាស់អាជីវកម្មនេះ​ឱ្យគោរពបាននូវសកម្មភាពអា​ជីវកម្មរបស់ខ្លួនស្របតាមការអនុញ្ញាតក្នុងលិខិត​​ចៀ​ស​វាងឱ្យបាននូវសកម្មភា​ពណាមួយដែលមានលក្ខណៈ​ផ្ទុយពីការអនុញ្ញាតនេះ​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
225 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2836 នាក់
ខែនេះ :
11925 នាក់
3 ខែនេះ :
39581 នាក់
សរុប :
1650168 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ