ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តក្រចេះ
Sun,10 April 2022 (Time 08:39 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 206នាក់)

(ក្រចេះ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តក្រចេះ។ ក្នុងពិធីនោះ ដោយមានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្ត, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីដែលសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាយ៉ាងច្រើនកុះករ។

លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ សម្ដែងនូវការអបអរសាទយ៉ាងក្លៀវក្លា និងស្វាគមន៍ដោយក្ដីរំភើបរីករាយចំពោះវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ។

លោកវ៉ា ថន បានគូសបញ្ជាក់ថា បច្ចុប្បន្នសមាជិក សមាជិកា ស.ស.យ.ក. ខេត្ត សរុបចំនួន៤,០៩២នាក់, ស្រី២,២៤០នាក់ ក្នុងនោះគណកម្មាធិការស.ស.យ.ក. ខេត្ត មានចំនួន៥១នាក់ ស្រី៣នាក់។

ដោយឡែក ការសាងសង់អគារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ បានសាងសង់លើផ្ទៃដីទំហំ៧.៨ម៉ែត្រ គុណ២៥.៣ម៉ែត្រ ចំណាយថវិកាចំនួន៧៩,៨១០ដុល្លារ។ លោកបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ សូមថ្លែងអំណរអរគុណចំពោះលោក លោកស្រី និងសប្បុរសជននានា ដែលបានរួមចំណែកក្នុងការសាងសង់អគារនេះ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការបស់ ស.ស.យ.ក.ខេត្តក្រចេះ និងសប្បុរសជននានា ដែលបានផ្ដួចផ្ដើមគំនិតរួមគ្នា តាមលទ្ធភាពតិចក្ដីច្រើនក្ដីរហូតដល់បញ្ចប់ការសាងសង់អគារស្នាក់ការនេះ។ លោកបញ្ជាក់ទៀតថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជនគ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ»។

លោក ហ៊ុន ម៉ានី បានបន្ថែមថា «ការជួបជុំគ្នានៅថ្ងៃនេះ មិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលថ្មីតែប៉ុណ្ណោះទេ តែជាការកោតសរសើរ នូវកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកសំខាន់នូវសកម្មភាពសង្គម មនុស្សធម៌ ក៏ដូចជាលើកកម្ពស់កិត្យានុភាពរបស់ស.ស.យ.ក ទាំងក្នុង និងក្រៅប្រទេស។ សកម្មភាព ឬបេសកកម្មទាំងអស់នោះ ជាការហ៊ានលះបង់ដ៏ធំធេងដើម្បីប្រទេសជាតិ និងប្រជាជន ទោះបីជាយើងមានការងារស្នូលរៀងៗខ្លួនក្តី។ បើប្រទេសជាតិស្ថិតក្នុងកាលៈទេសៈពិបាកណាមួយ យើងនៅតែបន្តចូលរួមជាមួយគ្នាដើម្បីដោះស្រាយបញ្ហាជាមួយគ្នា»៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
380 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2153 នាក់
ខែនេះ :
12869 នាក់
3 ខែនេះ :
40235 នាក់
សរុប :
1646979 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ