ព្រះវិហ៊ា៖ ក្រុមឈ្មួញដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវ កំពង់ធំ ទៅព្រះវិហ៊ាបានប្រាប់ថា សព្វថ្ងៃនេះ ប្រធាន ជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះរថយន្តធំៗ ផ្ទុកលើសទម្ងន់ នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ មិនរំខានសមត្ថកិច្ច ពាក់ព័ន្ធណាបន្តិចឡើយ នេះបើតាមការឱ្យដឹងពីក្រុមឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជា កសិកម្មឆ្លងកាត់ផ្លូវជាតិខេត្តកំពង់ធំ ទៅព្រះវិហ៊ាបានឲ្យដឹង។ក្រុមឈ្មួញដដែលបន្តទៀតថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត អូរពោធិតាមបណ្ដោយផ្លូវជាតិ ពីកំពង់ធំ ទៅព្រះវិហ៊ា នោះដែរ ។ក្រុមឈ្មួញ និងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ ក៏នៅតែចៀសមិនផុតពី បង់លុយឲ្យក្រុមមន្ត្រីពុករលួយប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត អូរពោធិក្នុងស្រុករវៀងខេត្តព្រះវិហ៊ានោះឡើយ ។ហេតុនេះហើយ ទើបមានការអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្ត ស្រុករវាង និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរពោធិជាបន្ទាន់ ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ