សំណង់រឹងសាងសង់យ៉ាងអាណាធិបតេយ្យ នៅក្បែរឆ្នេរសាធារណៈ បានកើតមានជាហូរហែរ ដោយគ្មានការហាមឃាត់ជាក់ស្តែងមានការសាងសង់នូវសំណង់ផ្ទះមួយយ៉ាងធំនៅមាត់ឆ្នេរក្នុងមូលដ្ឋានភូមិ៣សង្កាត់មួយក្រុងព្រះសីហនុ សាងសង់ឡើងគ្មានច្បាប់អនុញ្ញាត និងគ្មានប្លង់កម្មសិទ្ធ ដោយសារជាប់និងចំណីឆ្នេរដែលកំណត់ដោយមាត្រាច្បាប់ ។បញ្ជាក់ដែលសំណង់ផ្ទះសាងសង់រំលោភដោយគ្មានផ្លង់គ្មានច្បាប់អនុញ្ញាតតាមប្រភពព៍ត័មានថាម្ចាស់ឈ្មោះទិតដែលសំណង់មួយនេះសាងសង់ជាច្រើនខែមកហើយដោយគ្មានច្បាប់អនុញ្ញាតទាល់តែសោះប្រជាពលរដ្ឋបានដាក់ការសង្ស័យថាតើអញ្ញាធរ័លោកមិនបានដឹងរឺក៏ត្រូវថ្នាំសណ្តំបានជាដេកលក់ដោយមិនដឹងថាមានការសាងសង់ផ្ទះយ៉ាងធំដោយគ្មានច្បាប់អនុញ្ញាតទាំងស្រុងយ៉ាងនេះប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុសូមស្នើរដល់ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុព្រមទាំងអញ្ញាធរ័ចៅសង្កាត់មេត្តាមានចំណាត់ការលើការសាងសង់នៅសំណង់ផ្ទះគ្មានច្បាប់យ៉ាងធំមួយនេះព្រមទាំងផ្ទះនិងផែជាច្រើនទៀតដែលគ្មានច្បាប់អនុញ្ញាតហើយសាងសង់ដោយសេរីបែបនេះនៅក្នុងមូលដ្ឋានភូមិបីសង្កាត់មួយក្រុងព្រះសីហនុខេត្តព្រះសីហនុ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណង់ផ្ទះរបស់លោកទិតនៅតែដំណើរការសាងសង់ដដែល ។ទោះបីជាយ៉ាងណា មហាជនបានកំពុងតែរងចាំមើលថា តើអាជ្ញាធរ និងសមត្ថកិច្ចជំនាញអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ក្នុងការទប់ស្កាត់ការសាងសង់សំណងផ្ទះដែលគ្មានច្បាប់អនុញ្ញាតមួយនេះហើយនេះសរបញ្ជាក់អោយឃើញការអនុវត្តច្បាប់របស់អញ្ញាធរ័កាន់តែចុះខ្សោយគ្មានប្រសិទ្ធភាព។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ