ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ហួសចិត្ត! ករណីបើករថយន្តបុក រួចទៅប្តឹងសមត្ថកិច្ចថា មានជនល្មើសគប់រថយន្តទៅវិញ ខណៈជនរងគ្រោះអំពាវនាវរកយុត្តិធម៌
Thu,24 November 2022 (Time 08:15 AM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 330នាក់)

ប៉ៃលិន៖ លោក យន់ ប្រុស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលឯកទេសឆ្អឺង ខេត្តបាត់ដំបង គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមពីរនាក់ ដែលត្រូវបានរថយន្តម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2BW-9449 បើកបរដោយឈ្មោះ សូ ស៊ីណា ភេទប្រុស អាយុ​២៧ឆ្នាំ សព្វថ្ងៃមានទីលំនៅ ភូមិអូររអិល ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបើកបុកពីក្រោយ ទៅលើជនរងគ្រោះកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ជនរងគ្រោះបានឱ្យដឹងថា លោកកំពុងទទួលរងភាពអយុត្តិធម៌យ៉ាងខ្លាំង ដោយសារអ្នកបើកបររថយន្ត Ford បានដាក់ពាក្យបណ្តឹងទៅអធិការស្រុកសាលាក្រៅពីបទ គប់រថយន្តរបស់គេ រួចជិះម៉ូតូគេចខ្លួន និងបានបណ្តាលឱ្យម្ចាស់រថយន្តខឹងបើកកៀរនោះ មិនមែនជារឿងពិតទេ។
អ្នកស្រី វិចិត្រ ផល្លា ជាភរិយាជនរងគ្រោះ លោក យន្ត ប្រុស ដែលរស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ប្តីរបស់អ្នកស្រីបានសុំទៅដើរលេង និងផឹកស៊ីជាមួយមិត្តភក្តិនៅខាងក្រៅផ្ទះ តែមិនបានយកដុំឥដ្ឋទៅគប់រថយន្តរបស់គេទេ ព្រោះអ្នកស្រីដឹងពីអត្តចរិកប្តីគាត់ច្បាស់។ ដូចនេះអ្នកស្រីស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង។
យោងតាមការឱ្យដឹងពី លោក មាឃ សារ៉ន អធិការស្រុកសាលាក្រៅ បានបញ្ជាក់ថា ករណីនេះដំបូងលោកបានសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ តែក្រោយមកលោកក៏បានឱ្យដឹងថា មិនមែនជាគ្រោះថ្នាក់ចរចរណ៍ទេ គឺជារឿងក្មេងទំនើប។ ដូចនេះលោកក៏បានបញ្ជូនសំណុំរឿងនេះទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រោះខាងលោកមានគ្នាតិច និងមានសំណុំរឿងច្រើន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
159 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2770 នាក់
ខែនេះ :
11859 នាក់
3 ខែនេះ :
39515 នាក់
សរុប :
1650102 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ