ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
បុរសម្នាក់លោ.ត សម្លា.ប់ខ្លួនពីលើដំបូលជាន់ទី១២ នៃអគារខុនដូដឺប្លឹសមេគង្គរ៉េស៊ីដិន មិនដឹងមូលហេតុ
Wed,23 November 2022 (Time 08:09 AM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 322នាក់)

ភ្នំពេញ៖ បុរសម្នាក់ ដែលគេអះអាងថា មិនដឹងជាមានវិបត្តិអ្វី ក៏ស្រាប់តែលោតសម្លាប់ខ្លួនពីលើដំបូលជាន់ទី១២ នៃអគារខុនដូដឺប្លឹសមេគង្គ រ៉េស៊ីដិន បណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោងប្រមាណ ៩:៥៨នាទីព្រឹកថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២២ នៅចំណុចទីតាំងខុនដូរដែលស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសដែលគិតខ្លី ឈ្មោះ ឡា គឹមសុង អាយុ ៤៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥២២ ជាន់ទី៥ នៃអគារខុនដូរខាងលើ និងមានអាសយដ្ឋាន ផ្ទះលេខ១៤៣ ផ្លូវលេខ៨០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឭសម្លេងធ្លាក់នៅក្នុងស្មៅចំហៀងខាងជើង នៃអគារខុនដូរ ហើយអ្នកក្បែរខាងបានអើតមើលពីបន្ទប់ស្នាក់នៅមកក្រោមក៏ឃើញសពបុរសម្នាក់លោតសម្លាប់ខ្លួន។ ភ្លាមៗនោះ ក៏បានប្រាប់សន្តិសុខនាំគ្នាទៅជួយលើកប្រុងយកទៅសង្គ្រោះ តែបានស្លាប់បាត់ទៅហើយ។

យោងតាមកាំមេរ៉ាសុវត្តិភាព បានឱ្យដឹងថា បុរសរូបនោះបានចាក់សោបន្ទប់ រួចឡើងទៅលើដំបូងជាន់ទី១២ ដោះស្បែកជើង លោតសម្លាប់ខ្លួន ហើយធ្លាក់ចូលទៅដីទំនាបក្បែរអាគារ។ គេមិនទាន់ដឹងថា បុរសរូបនោះមានវិត្តិអ្វីនោះទេ បានជាគិតខ្លីបែបនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
175 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2332 នាក់
ខែនេះ :
12599 នាក់
3 ខែនេះ :
40200 នាក់
សរុប :
1647214 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ