ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
គយ នឹងស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាល ដើម្បីពន្យារពេលបង់ពន្ធ និងអាករនាំចូល ចំពោះរថយន្តចង្កូតស្តាំ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជី ខណៈថ្ងៃឱសានវាទ ខិតជិតមកដល់
Wed,05 October 2022 (Time 04:23 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 357នាក់)

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការពន្យារពេលការបង់ពន្ធ និងអាករនាំចូល ចំពោះរថយន្តចង្កូតស្តាំ ដែលមានស្រាប់នៅក្នុងប្រទេស ដែលបានចុះបញ្ជីរួចរាល់ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ខណៈថ្ងៃឱសានវាទ នៃការចូលទៅបង់ពន្ធ និងអាករនាំចូល នឹងមកដល់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ខាងមុខ។ 
នេះបើតាមប្រសាសន៍ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្លែងនៅព្រឹកថ្ងៃទី៥ ខែតុលានេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស។

លោកអគ្គនាយក បានប្រសាសន៍ថា គិតត្រឹមល្ងាចថ្ងៃទី៤ ខែតុលា មានរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ចំនួនជិត១ម៉ឺនគ្រឿង ដែលបានចុះបញ្ជី ហើយក្នុងនោះចំនួន ៥.៩៧៦គ្រឿង ដែលម្ចាស់រថយន្តបានបំពេញកាតព្វកិច្ចពន្ធ និងអាកររួចរាល់ ស្មើនឹងថវិកាជិត២០លានដុល្លារ ខណៈនៅសល់ជាង៣.៨០០គ្រឿងទៀត ម្ចាស់មិនទាន់ចូលទៅបំពេញកាតាព្វកិច្ចពន្ធ និងអាករនាំចូលនោះទេ។ 
លោក គុណ ញឹម បានបញ្ជាក់ថា គម្រោងដាក់ស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាលនេះ គឺដោយសារមើលឃើញពីផលលំបាក របស់ម្ចាស់រថយន្តចង្កូតស្តាំ ដែលភាគច្រើនជារថយន្តប្រភេទដឹកដី និងដឹកខ្សាច់ជាដើម ដែលរដូវភ្លៀងធ្លាក់ ការដ្ឋានដី មានការធ្លាក់ចុះអាជីវកម្ម ដែលមិនអាចរកថវិកា ដើម្បីប្រើប្រាស់ក្នុងការបង់ពន្ធ និងអាករនាំចូលបានទេ។ 
ពាក់ព័ន្ធនឹងការបង្ក្រាបការរត់ពន្ធរថយន្តចង្កូតស្តាំវិញ, លោក គុណ ញឹម បានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ បង្ក្រាបបានរថយន្តគ្មានពន្ធចំនួន៥១០គ្រឿង ក្នុងនោះចង្កូតឆ្វេង៤៨២គ្រឿង និងចង្កូតស្តាំចំនួន២៨គ្រឿង។

ជាមួយគ្នានោះ បច្ចុប្បន្ន ពុំមានករណីលួចនាំចូលរថយន្តចង្កូតស្តាំដោយខុសច្បាប់ ជាពិសេសពីប្រទេសថៃ មកកាន់កម្ពុជាទៀតនោះទេ ដោយមន្ត្រីគយបានទប់ស្កាត់ការលួចនាំចូល នៅតាមព្រំដែនបានល្អប្រសើរ។ 
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីដើមខែកក្កដាកន្លងទៅនេះ បានសម្រេចផ្តល់ជាគោលការណ៍ ដោយអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំ ដែលមានស្រាប់ក្នុងប្រទេស ចូលទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករ ដោយមិនតម្រូវឲ្យកែចង្កូតមកឆ្វេងវិញឡើយ ហើយបានហាមឃាត់ដាច់ណាត់ មិនឲ្យនាំចូលរថយន្តចង្កូតស្តាំ ចូលមកកាន់កម្ពុជាទៀតឡើយ ព្រោះជាទំនិញខុសច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
224 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2937 នាក់
ខែនេះ :
12216 នាក់
3 ខែនេះ :
39725 នាក់
សរុប :
1649536 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ