ខេត្តបន្ទាយមានជ័យ៖ចេញផ្សាយថ្ងៃទី១៩.១០.២០២២អាជីវកម្មរណ្តៅដីខ្នាតយក្សជីកកាយយកអាចម៍ដីមានទំហំរាប់ហិតតាជម្រៅជ្រៅដល់ក្បាលប្រែតហើយនៅចំណុចភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ កំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្រជាច្រើនគ្រឿងរបស់ខ្លួនដោយសេរីនៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្នុងក្រុងសិរីសោភ័ណ្ឌនិងមន្ត្រីជំនាញខេត្តនិងក្រសួងរ៉ែនិងថាមពលណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ។ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា៖ទីតាំងរណ្តៅដីមួយកន្លែងនេះកំពុងបន្តអាជីកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដីដឹកជញ្ជូនទៅលក់អោយឈ្មួញយកលុយដាក់ខោវប៉ាវដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីស្រែរបស់ប្រជាពលរដ្ឋនៅក្បែងនោះទេ។ពលរដ្ឋបន្តថា៖អាជីវកម្មរណ្តៅដីមួយកន្លែងនេះគេតែងតែហៅរណ្តៅដី កុង ហុក ដែលមានឈ្មោះដល់ល្បីល្បាញ ក្រុងសិរីសោភ័ណ្ឌ ។បើតាមការបញ្ជាក់ពីលោក ស្រេង សុផល ទើបមកកាន់តំណែងជាលោកអភិបាលក្រុងសិរីសោភ័ណ្ឌថ្មីៗបានថ្លែងប្រាប់អង្គភាព(TNC NEWS) យើងតាមរយៈទូរសព្ទអោយដឹងថាពាក់ព័ន្ធនឹងអាជីវកម្មរណ្តៅដីក្នុងចំណុចភូមិកងវ៉ា សង្កាត់កំពង់ស្វាយ លោកមិនទាន់បានជ្រាបទេព្រោះថាលោកទើបតែមកកាន់តំណែង លោកនឹងចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹង។ចំណែកឯលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែថាមពលខេត្តបន្ទាយមានជ័យអង្គភាពយើងទំនាក់ទំនងសុំការបំភ្លឺមិនបានទេដោយមូលហេតុចុចចូលគ្មានអ្នកទទួល។ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យគួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងមន្ទីរ៉ែនិងថាមពល។ជាពិសេសពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យទីតាំងអាជីវកម្មរណ្ដៅដីជីកកាយយកអាចម៍ដីមួយកន្លែងនេះផង។ដើម្បីទប់ស្កាត់ដល់អាជីវកម្មមួយកន្លែងនេះកំពុងតែលួចលាក់ធ្វើអាជីវកម្មដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាត្រឹមត្រូវពីក្រសួងរ៉ែនិងថាមពលនិងកំពុងគិតកេងប្រវាញើធ្វើអោយបាត់បង់ចំណូលពន្ធរដ្ឋ។ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។ការិយាល័យនិពន្ធ៖0963444404,0764444274
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ