ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
នុះលោកស្នងការង!ភុំផៃឌឿមពិតជាថ្លើមធំមែនហ៊ានលើកដៃវៃរៀមច្បងក្នុងកម្មពិធីអាងខ្លួនមានអំណាចស្នងការង ស្ងាត់អោយឈឹងតោះតាមដានទាំងអស់គ្នា.
Mon,17 October 2022 (Time 02:52 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 336នាក់)

អតិតមេឈ្មួញឈើទំនើងលោកភុំផៃឌឿមអាងអំណាចអ្វីបានជាឡើងស្នងការរងភ្លាមហ៊ានលើកដៃវ៉ៃមន្ត្រីប៉ូលីសដូចគ្នាហើមមុខភ្លែតកាលពីពេលថ្មីៗក្នុងវង់កម្មវិធីជប់លៀងប្តកាស់ផ្លាស់ប្តូមុខដំណែងលោកអភិបាលនៃគណះអភិបាលស្រុកវាលវែងហើយខ្ទប់ព័ត៍មានអោយឈឹងរឺក៏ខ្លាចអំណាចលោកស្នងការរងថ្មីទទួលផែនបទល្មើសសេដ្ឋកិច្ចទើបមិនមានចំណាត់ការលើមន្ត្រីបំផ្លាញសន្លឹកឆ្នោតរបស់ថ្នាក់ជាតិបែបនេះតើរឿងពិតទៅជាយ៉ាងណាសូមប្រិយ៍មិត្តតាមដានជាមួយអង្គភាពយើងខ្ញុំដូចតទៅ. កាលពីពេលថ្មីៗលោកភុំផៃឌឿមដែលគេល្បីឈ្មោះថាជាអតិតឈ្មួញឈើដ៏សំបើមប្រចាំទឹកដីខេត្តពោធ៍សាត់ទើបតែឡើងជាស្នងការរងទទួលផែនសេដ្ឋកិច្ចមិនទាន់បានមួយខែផងនោះស្រាប់តែចូលរួមកម្មវិធីជប់លាងអបអរសារទលោកអភិបាលស្រុកវាលវែងថ្មីបានទាស់សំដីជាមួយមន្ត្រីថ្នាក់ក្រោមជាមន្ត្រីចរាចរណ៍ចាស់ទុំប្រចាំការនៅអធិការស្រុកវាលវែងបានលើកដៃវ៉ៃទៅលើរូបគាត់ធ្វើអោយមានរបួសហើមមុខហើមមាត់តើនេះជាឥទ្ធិពលស្រាឬក៏ជាឥទ្ធិពលអំណាចបុណ្យសក្ក័អាងខ្លួនមានលុយ បុណ្យសក្ក័ធំជាងបានជាហ៊ានថ្លើមធំលើកដៃវ៉ៃរៀមច្បងកណ្តាលវង់កម្មវិធីបែបនេះ?តើមន្ត្រីយុត្តិធម៍ប្រចាំស្រុកវាលវែងលោកមេបញ្ជាការប៉េអឹមមន្ត្រីអនុវត្តន៍ច្បាប់នៅទីនោះទៅណាអស់ហើយ?ម្តេចបានជាមិនអនុវត្តន៍ច្បាប់រឺក៏អស់លោកយកច្បាប់ជាការលេងសើច?ឫក៏ខ្លាចអំណាចលោកស្នងការរងព្រោះតែពូកែរអែបអបចាក់ចូចថ្នាក់លើនោះ?បានជាមិនអនុវត្តន៍អង្គភាពយើងបានទាក់ទងសុំការបំភ្លឺទៅលោកអធិការស្រុកវាលវែងលោកបានបញ្ជាក់ប្រាប់ថាពិតជាមានករណីវ៉ៃមែនតែលោកមិនបាននៅនិងកន្លែងកើតហេតុទេពេលនោះលោកបានចាកចេញពីកម្មវិធីមុន. លោកបន្តរថាភាគីជនរងគ្រោះបានសម្របសំរួលគ្នាផ្ទាល់ជាមួយអ្នកបង្ករ. ខណះនោះផងដែរអង្គភាពយើងក៏បានទាក់ទងទៅមន្ត្រីដែលជាជនរងគ្រោះដែរពុំអាចទំនាក់ទំនងបាន(០៩៧៧៧២៧៣៣៩)យើងក៏បានបន្តរទាក់ទងទៅលោកស្នងការរងរហ័សខាងប្រើប្រាស់អំណាចលើអ្នកទន់ខ្សោយលោកបានប្រាប់ថាប៉ូលីសកំពុងដោះស្រាយគ្នាហើយនិយាយដូចគ្មានអ្វីកើតឡើងតើករណីនេះលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់លោកបានជ្រាបដែររឺទេទាន?ដែលមន្ត្រីក្រោមឱវាទលោកប្រើចរឹកបែបពាលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់កងកំលាំងបែបនេះ?អង្គភាពយើងសង្ឃឹមថាលោកស្នងការនិងប្រមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃគួតែមានវិធានការចាត់ការលើមន្ត្រីឡេមឡឺមបែបនេះកុំទុកបណ្តាលអោយទៅដើរបង្កធ្វើបាបដល់អ្នកទន់ខ្សោយជាងខ្លួនធ្វើអោយបាត់បង់ប្រជាប្រិយភាពអង្គភាពប៉ូលីសបាត់បង់ភាពជាអ្នកដឹកនាំដ៏ល្អបាតបង់សន្លឹកឆ្នោតដែលសម្តេចក្រឡាហោមនិងសម្តេចតេជោលោកបានខិតខំយកចិត្តទុកដាក់លើកងកំលាំងមហាផ្ទៃគ្រប់ជាន់ថ្នាក់ ទឹកក្តៅត្រីរត់ចោល។ អង្គភាពយើងរងចាំការបកស្រាយរាល់ម៉ោងធ្វើការ ទំនាក់ទំនង ០៩៦៣៤៤៤៤០៤ ,០៧៦៤៤៤៤២៧៤ ថ្ងៃទី១៧ តុលា ឆ្នាំ២០២២

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
193 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2906 នាក់
ខែនេះ :
12185 នាក់
3 ខែនេះ :
39694 នាក់
សរុប :
1649505 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ