ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សមត្ថកិច្ចឃាត់ខ្លួនប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិន ករណីឃាតកម្មសម្លាប់បុគ្គលិកនៅកន្លែងធ្វើការ
Mon,27 September 2021 (Time 06:40 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 224នាក់)

កម្លាំង​នគរបាល​ខេត្តព្រៃវែង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ប្រធាន​សាខា​គ្រឹៈ​ស្ថាន​វិវឌ្ឍន៍​ហ្គោល​ដិ​ន​ស្រុក​ស្វាយ​អ​ន្ទ​រ ពាក់ព័ន្ធ​ករណី​ឃាតកម្ម កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​២០​នាទី នៅ​ចំណុច​ក្នុង​បន្ទប់​ក្នុង​គ្រឹៈ​ស្ថាន​វិវឌ្ឍន៍​ហ្គោល​ឌិន​ហ្វា​យ​នែ​ន សាខា​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពៅ ជីវី ស្នងការរង​នគរបាល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះឈ្មោះ​ មុំ ចិន្តា ភេទ​ស្រី អាយុ​២៧​ឆ្នាំ នៅ​ភូមិ​៨ សង្កាត់​កំពង់​លីវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ជា​បុគ្គលិកសាខា​វិវឌ្ឍន៍​ហ្គោ​ឌិន ហ្វា​យ​នែ​ន​។​

លោក​ស្នងការរងបាន​បន្តថា​ ក្រោយពី​ទទួលបាន​ដំណឹង​ លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង និង​លោក បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ពិនិត្យ​កន្លែងកើតហេតុ​ និង​សាកសព សាកសព​ដេក​ផ្ងា​ក្បាល​ទៅ​ទិស​ខាងត្បូង​, សម្លៀកបំពាក់​ជាប់​នឹង​ខ្លួន​, កដៃ​ទាំង​២​មាន​ស្នាម​ខ្សែរ​ចងក​ដៃ​ទ្រុត​៤​កន្លែង​, កែងដៃ​ទាំង​២​ស្នាម​ជាំខ្មៅ​, កែងជើង​សងខាង​ដាច់​រលាត់ស្បែក​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីបន្ថែមថា តា​មកា​បំភ្លឺ​ពី​ម្តាយ​សាកសព​ឈ្មោះ​ សឿ សុវណ្ណ​រី អាយុ​៥០​ឆ្នាំថា ​នៅ វេលា​ម៉ោង​១០​និង​០០​នាទី មេ​របស់គាត់​ហៅ​អោយទៅ​ប្រជុំ ក្រោយពី​កូន​ខ្លួន​ទៅ​បាត់ រហូតដល់​ម៉ោង​២០​និង​០០​នាទី ទើប​ដឹង​ព័ត៌មាន​ពី​ក្រុមការងារ​ធ្វើការ​ជាមួយ​កូន​ទូរស័ព្ទ​ប្រាប់​គាត់​ថា កូន​ខ្លួន​ស្លាប់​នៅ​កន្លែងធ្វើ ការ​ងារ។​


លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីបាន​បញ្ជាក់ថា យោងតាម​ការពិនិត្យ​កន្លែងកើតហេតុ និងការបំភ្លឺ​របស់​ម្តាយ​សាក​សព និង​ពិនិត្យ​សាកសព គឺ​សាកសព​ស្លាប់​ដោយសារ​ការប្រើ​កម្លាំង​ខ្ទប់មុខ​អោយ​ថប់ដង្ហើម​ដាច់ខ្យល់​ស្លាប់​ពិតជា​ករណី​ឃាតកម្ម​។

ក្រោយពី​បាន​បំពេញ​នីតិវិធី​ចប់សព្វគ្រប់ ​សមត្ថកិច្ចបានប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន​មាន​ឈ្មោះ ​យ៉ុម ចន្ថា ភេទ​ប្រុស ឆ្នាំ​ណើ​ត​១៩៩៩ រស់​នៅ​ភូមិ​ល្ហើយ ឃុំ​-​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ជា​ប្រធាន​សាខា​គ្រឹៈ​ស្ថាន​វិវឌ្ឍន៍​ហ្គោល​ដិ​ន​ស្រុក​ស្វាយ​អ​ន្ទ​រ​។ សមត្ថកិច្ច​ក៏សាកសួរ​ហើយ​ជនសង្ស័យ​ក៏​បា​ម​សារភាពថា ខ្លួន​ពិតជា​បាន​សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
141 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2752 នាក់
ខែនេះ :
11841 នាក់
3 ខែនេះ :
39497 នាក់
សរុប :
1650084 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ