ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អ្នកជំងឺកូវីដ១៩ម្នាក់ កំពុងរត់គេចខ្លួន, សូមរាយការណ៍បន្ទាន់ទៅអាជ្ញាធរ បើបានឃើញបុគ្គលរូបនេះ
Wed,28 July 2021 (Time 12:47 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 235នាក់)

ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ ម្នាក់ បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ។ អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញបុគ្គលដែលមានមានភិនភាគដូចបង្ហាញក្នុងរូបសូមប្រញាប់រាយការណ៍ជាបន្ទាន់។
អ្នកជំងឺកូវីដ១៩ ដែលបានរត់គេចខ្លួននេះ មានឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
យោងតាមអនុគណៈកម្មការស្រាវជ្រាវរកមេរោគកូវីដ១៩ បានឱ្យដឹងថា ឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩ នៅពេលចូលទៅសេវាព្យាបាលរបួសនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។
ដោយសារតែការវះកាត់របួស ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួងមួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាលជំងឺកូវីដ។ លុះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតដល់ពេលនេះ។
សូមបញ្ជាក់ថា ការរត់គេចខ្លួននេះ ជាទង្វើបំពាននឹងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រឈមការពិន័យធ្ងន់ធ្ងរ ហើយបើមានការចម្លងដល់ជនដទៃនឹងប្រឈមជាប់ពន្ធនាគារថែមទៀតផង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
185 នាក់
ម្សិលមិញ :
467 នាក់
សប្តាហ៍នេះ :
2611 នាក់
ខែនេះ :
11103 នាក់
3 ខែនេះ :
38990 នាក់
សរុប :
1654480 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ