ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អ្នកសារព័ត៌មាននៅតែមានឆន្ទៈ ក្នុងការចុះយកព័ត៌មានយ៉ាងសកម្ម ដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ក៏ដោយ.
Tue,04 May 2021 (Time 11:55 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 311នាក់)

ភ្នំពេញ៖ អ្នកសារព័ត៌មានកម្ពុជា នៅតែមានឆន្ទៈ ក្នុងការចុះយកព័ត៌មានយ៉ាងសកម្ម ទោះបីស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ កំពុងវាយលុក យ៉ាងខ្លាំងនៅកម្ពុជាក៏ដោយ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋនូវគ្រប់ព្រឹត្តិការណ៍ឲ្យបានទាន់ពេលវេលា ។ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទោះស្ថិតក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ក៏អ្នកសារព័ត៌មាននៅកម្ពុជា នៅតែមានសេរីភាពពេញលេញ ក្នុងការចុះ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណជន។នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ ឧសភា ឯកឧត្តម ផុស សុវណ្ណ បានមានប្រសាសន៍ថា ទាក់ទងនឹងសេរីភាព សារព័ត៌មាននៅកម្ពុជា យើងប្រមើលមើលពីជ្រុងផ្សេងៗគ្នា យើងឃើញថាខុសគ្នា ។ ឯកឧត្តម បន្ដថា ក្នុងនាមជាអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្នុងនាមជាសេនាធិការរបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំគោលការណ៍ គោលនយោបាយ ឃើញថា នៅកម្ពុជាមានសេរីភាពពេញលេញ សម្រាប់អ្នកសារព័ត៌មានទាំងអស់ សូម្បីក្នុងអំឡុងពេលដែលប្រទេសកម្ពុជា មានវិបត្តិ ជំងឺកូវីដ-១៩តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១នេះ ក៏អ្នកសារព័ត៌មានមានលទ្ធភាព អាចផ្សព្វផ្សាយបានគ្រប់ទីកន្លែង ដោយផ្សព្វផ្សាយ ពីតម្រូវការរបស់ប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាល និងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលមកប្រជាពលរដ្ឋវិញ។សំឡេង៖ «មិនមែនតែខ្ញុំម្នាក់ទេ ថ្ងៃនេះរាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រី បានចេញសារលិខិតមួយចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះស្នាដៃ ចំពោះការចូលរួមរបស់អ្នកសារព័ត៌មានទាំងអស់គ្នានៅលើពិភពលោក ក៏ដូចជាអ្នកសារព័ត៌មានរបស់ប្រទេសកម្ពុជាទាក់ទងនឹងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ដូចជាការផ្សព្វផ្សាយនូវគោលនយោបាយ ផ្សព្វផ្សាយនូវវិធានឬក៏ការងារផ្សេងៗទៀត ដែលអ្នកសារព័ត៌មានចូលរួមបានតាមរយៈ ការបញ្ជ្រាបចំណេះដឹង ដែលមានឥទ្ធិពលតាមរយៈការផ្សព្វផ្សាយព័ត៌មានទៅលើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិបែបទំនើប បែបបុរាណទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងធ្វើយ៉ាងម៉េចរត់ប្រឆាំងឲ្យបាននូវជំងឺដ៏កាចសាហាវមួយនេះ។ អ៊ីចឹងតួនាទីរបស់អ្នកសារព័ត៌មានដូចទិសស្លោកមួយរបស់អង្គការយូណេស្កូឆ្នាំនេះ ដែលបានលើកឡើងថា «អ្នកសារព័ត៌មានគឺជាទំនិញ សាធារណៈ ជាទំនិញប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់បំផុត» ។ ហ្នឹងគឺជាតួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ ការកម្សាន្តផ្សេងៗ ជាពិសេសក្នុងរយៈពេលកាត់ផ្ដាច់នេះ អ្នកនៅផ្ទះមួយចំនួនគឺកុមារក្ដី ជនចាស់ជរាមានភាពស្ត្រេស(Stress) ប៉ុន្តែអ្នកសារព័ត៌មានយើងបានដើរតួនាទី ដូចជាការផលិតនូវនាទី កម្សាន្តសប្បាយដើម្បីចែកជូនទៅដល់ក្មេងៗទាំងអស់នោះនៅផ្ទះបានសុខផងនិងមានសុខុមាលភាពនៅក្នុងខ្លួនផង។»ឯកឧត្តម បានបញ្ជាក់ថា ជាក់ស្ដែងក្នុងអំឡុងពេលដែលប្រទេសកម្ពុជាមានវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានគិតគូរទាក់ទងជាមួយនឹង បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ជាអ្នកនៅតំបន់ជួរមុខ ដែលគាត់មានបញ្ហាប្រឈមច្រើន ទី១ ការគិតរបស់រាជរដ្ឋាភិបាលថ្លឹងថ្លែងថា តើធ្វើយ៉ាងម៉េចឲ្យមានព័ត៌មានគ្រប់ជ្រុងជ្រោយទាំងអស់ ជូនទៅប្រជាពលរដ្ឋដើម្បីបានជ្រាប និងទី២ គិតគូរពីកត្ដាសុខុមាលភាព និង សុខភាពរបស់អ្នកសារព័ត៌មាន នៅក្នុងតំបន់ជួរមុខ តើត្រូវធ្វើយ៉ាងម៉េចកុំឲ្យមានបញ្ហាឆ្លងកើតឡើងដល់អ្នកសារពត៌មាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
100 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2711 នាក់
ខែនេះ :
11800 នាក់
3 ខែនេះ :
39456 នាក់
សរុប :
1650043 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ