ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
-ព្រោះតែភ្លេីងប្រច័ណ្ឌបុរសជាប្តីដាច់ចិត្តសម្លាប់ប្រពន្ធចោលក្នុងផ្ទះជួល ទីបំផុតត្រូវឃាត់ខ្លួនបាន នៅក្រុងបាត់​ដំបង
Wed,07 April 2021 (Time 09:10 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 307នាក់)

-នៅយប់ថ្ងៃទី ៦ ខែ មេសា ឆាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា លព្រហ្មទ័ណ្ឌនិងដោយបានការសម្របសម្រួ ល លើនីតិវិធីពីឯកឧត្តមគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ ដំបង បានធ្វើការឃាត់ខ្លួនឈ្មោះប៉ុល ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ​ មានទីលំនៅផ្ទះជួលស្ថិតនៅ ភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង​ ខេត្តបាត់ ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំ បងដើម្បីធ្វើការ​សាកសួរ ស្រាវជ្រាវជុំវិញករណី​(ឃាត​កម្ម)ស​ម្លាប់​ប្រពន្ធរបស់ខ្លួន។

សូមជម្រាបជូនថា​ នារសៀលថ្ងៃទី៦​ខែ​មេសា​ឆ្នាំ​២០២១​នៅចំណុចផ្ទះជួល​ស្ថិតក្នុងក្រុមទី​ ០១ ភូមិរំចេក៣​សង្កាត់រតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំ បង មានកាភ្ញាក់ផ្អេីលមួយបន្ទាប់ពីប្រទះឃេីញ ស្រី្តឈ្មោះ​ សេង វ៉េត ហៅ​ ស​ អា​យុ​៣​៩​ឆ្នាំ​ បានដេកស្លាប់ក្នុងបន្ទប់ជួលខាងលេីក្នុងសភាពហេីយខ្លាំងនិងធំក្លិនមកខាង​ក្រៅ​ដោយមិនដឹងពីមូលហេតុ។

ផ្តេីមចេញពីបញ្ហានេះ​និងមានមូល​ដ្ឋានបង្ហាញពីការសង័្សយខ្លាំងចំពោះការស្លាប់របស់ស្រ្តីរូប នេះ​ ទេីបសមត្ថកិច្ចឈានដល់ការនាំខ្លួនបុរសខាងលេី​ ដែលត្រូវ​ ជាប្តីរបស់ជនរងគ្រោះមកធ្វេីការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលបុរ​សជាប្តីឈ្មោះ​ ប៉ុល​ ប៊ុនធឿន​ បាន​ឆ្លេីយសារភាពថា​ គាត់ ពិតជាបាន​សម្លាប់ស្រី្តជាប្រពន្ធរបស់គាត់កាលពីថ្ងៃទី​៤ខែ​មេសា​ឆ្នាំ​២០២១​ នាវេលាយប់រំ​ល​ងអាធ្រាត្រ ដោយការវាយដំលេីផ្ទៃមុខនិងច្រ បាច់ករ ហូតដល់ស្លាប់ ។

ចំពោះមូលហេតុដែលឈានដល់ការ​សម្លាប់ប្រពន្ធបែ​បនេះគឺដោយសារ​ប្រពន្ធគាត់តែងតែជេរប្រ មាថគាត់នៅពេលខឹងហេី​យ​តែងតែទូរស័ព្ទ​ទៅរកប្តីមុន​(អតីត)​របស់គាត់និងនិ​យាយសរសេីរប្តីមុននៅចំ​ពោះមុខគាត់ជាញឹកញយ។

តាមការរៀបរាប់ជនស័្សយរូបនេះបាន​ឱ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើប​នឹងបានគ្នាជាប្តី ប្រពន្ធក្នុងរយ:ពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជា ប្រពន្ធនេះមានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រនៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ ស្នាក់នៅទីនេះក្នុងអំ ឡុងខែ មីនា ឆ្នាំ២០២១តែប៉ុណ្ណោះ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីបញ្ជូនបន្តទៅកាន់តុលារ​ការអនុវត្តតាមផ្លូវច្បាប៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
565 នាក់
ម្សិលមិញ :
660 នាក់
សប្តាហ៍នេះ :
5138 នាក់
ខែនេះ :
22532 នាក់
3 ខែនេះ :
59243 នាក់
សរុប :
1875412 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ