ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
នគរបាលស្រុកបាណន់អនុវត្តនាំខ្លួនអ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន០៦នាក់មកអប់រុំធ្វេីកិច្ចសន្យាបញ្ឈប់​សកម្មភាពបន្តទៀត
Sun,04 April 2021 (Time 05:57 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 266នាក់)

(បាត់ដំបង)-ពីថ្ងៃទី​ ០៣​ ខែមេសាឆ្នាំ២០២១​វេលាម៉ោង​១៦​និង១០នាទីនៅចំនុចព្រៃម៉ុកភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធី​ឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី​ អធិការនគរ​បាលស្រុកបាណន់​ បានដឹកនាំកម្លាំងក្នុង​អង្គ​ភាពចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងសុីសង​(អាប៉ោង)០១ករណីក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចឃាត់អ្នកប្រព្រឹត្តបានចំនួន០៦នាក់៖
១-ឈ្មោះរស់​ សុគុនភេទប្រុសអាយុ៥៤ឆ្នាំមានទីលំនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
២-ឈ្មោះយិន​ហ៊ាញភេទប្រុសអាយុ៦៧ឆ្នាំមានទីលំនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
៣-ឈ្មោះឆាត​ រ៉េតភេទប្រុសអាយុ៥៥ឆ្នាំមានទីលំនៅភូមិបឹងប្រីឃុំស្នឹងស្រុកបាណន់ខេត្តបាត់​ដំបង។
៤-ឈ្មោះប៊ុត-ឌីភេទស្រីអាយុ៤៥ឆ្នាំមានទីលំ​នៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
៥-ឈ្មោះឈីវ​ ទូចភេទស្រីអាយុ៤៧ឆ្នាំមានទីលំនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
៦-ឈ្មោះហាច​ ឈានភេទប្រុសអាយុ៦២ឆ្នាំមានទីលំនៅភូមិស្នឹងកើតឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
*វត្ថុតាងចាប់យកបានរួមមាន៖
-មេអាប៉ោងចំនួន០២គ្រាប់
-ចានអាប៉ោងចំនួន០១
-ចានជ័រដាក់ដីសំរាប់ទ្រចានអាប៉ោងចំនួន០១
-ប៉ាយលេខអាប៉ោងចំនួន០១ផ្ទាំង
-បៀរចំនួន០២ហ៊ូ
-ប្រាក់រៀលចំនួន៤,៥០០រៀល
-ម៉ូតូចំនួន០៣គ្រឿង
-ស្បែកជើងចំនួន០៣សម្រាប់

ក្រោយពេលសាកសួរកំណត់ហេតុរួចសមត្ថកិច្ចបានធ្វើការអប់រំនិងធ្វើលិខិតកិច្ចសន្យាបញ្ឈប់សកម្មភាព​ល្បែងសុីសងជាបន្តទៀតនិងឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2805 នាក់
ខែនេះ :
12084 នាក់
3 ខែនេះ :
39593 នាក់
សរុប :
1649404 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ