ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើលិខិតសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ហើយចូលរួមបរិច្ចាគ២០ម៉ឺនដុល្លារ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីឌ១៩ នៅកម្ពុជា
Sat,03 April 2021 (Time 09:09 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 524នាក់)

(ភ្នំពេញ)៖ លោក ង្វៀង សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម បានផ្ញើលិខិតមួយ សួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជា ទទួលរងនូវការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា។

តាមរយៈសារលិខិតសួរសុខទុក្ខ ដែលបណ្តាញព័ត៌មាន TNC News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានចូលរួមបរិច្ចាគ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីឌ១៩ នៅក្នុងប្រទេសផងដែរ។

ក្នុងសារលិខិតរបស់ លោក ង្វៀង សួនហ៊្វុក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ «ជំងឺរាតត្បាតកូវីដ១៩ បាន និងកំពុងជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់គ្រប់ប្រទេសលើសកលលោក។ នាពេលកន្លងមក កម្ពុជា និងវៀតណាម បានខិតខំ និងដាក់ចេញនូវវិធានការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពជាច្រើន ព្រមទាំងបានចែករំលែក និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងគ្រាលំបាកនេះ។ ប៉ុន្តែស្ថានភាពនាថ្មីៗនេះ កំពុងមានការវិវត្តយ៉ាងស្មុគស្មាញដែលទាមទារឱ្យគ្រប់ប្រទេសទាំងកម្ពុជា និងវៀតណាម ចាំបាច់ត្រូវខិតខំប្រឹងប្រែងខ្លាំងជាងមុន និងបង្កើនសាមគ្គីភាពដ៏ជិតស្និទ្ធកាន់តែខ្លាំងថែមទៀត ដើម្បីឆ្លើយតប និងយកឈ្នះជំងឺរាតត្បាតនេះ»។

លោកអះអាងថា វៀតណាមបានវាយតម្លៃខ្ពស់ចំពោះ គ្រប់វិធានការដ៏ម៉ឹងម៉ាត់របស់កម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនេះ ជាពិសេសនៅតាមតំបន់ព្រំដែនដែលមានការវិវត្តស្មុគស្មាញ។ លោកបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីសំណាក់សម្តេចតេជោ និងស្ថាប័ននានារបស់កម្ពុជា ចំពោះសហគមន៍ជនជាតិវៀតណាម ដែលកំពុងសិក្សា និងធ្វើការនៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តី វៀតណាម បានបញ្ជាក់បន្ថែមដូច្នេះថា៖ «ក្នុងស្មារតីទំនាក់ទំនង ភាពជាអ្នកជិតខាង មិត្តភាពជាប្រពៃណី និងបំណងប្រាថ្នាចង់ជួយគ្នាក្នុងគ្រាលំបាក រដ្ឋាភិបាលវៀតណាម សូមផ្ញើជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានូវថវិកាចំនួន ២០០,០០០ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ»។

លោកនាយករដ្ឋមន្រ្តីវៀតណាម បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជានឹងគ្រប់គ្រងបាននូវការរីករាលដាលក្នុងពេលឆាប់ៗ និងនាំមកនូវស្ថិរភាពជូនប្រជាបលរដ្ឋ។ លោកបានជូនពរសម្តេចតេជោ ហ៊ុន សែន ឱ្យបន្តជោគជ័យបន្ថែមទៀត នាពេលខាងមុខ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកម្សិលមិញនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២,៥៤៦នាក់ ដែលក្នុងនោះអ្នកជំងឺ១៦នាក់បានស្លាប់ ខណៈ១,២៥៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង អ្នកកំពុងសម្រាកព្យាបាលជំងឺមានចំនួន ១,២៧០នាក់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2767 នាក់
ខែនេះ :
12084 នាក់
3 ខែនេះ :
39581 នាក់
សរុប :
1649806 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ