-នៅថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយ(លួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាន)បានចំនួន០២នាក់ភេទប្រុសនៅពេលដែលជនសង័្សយទាំងពីរនាក់នេះធ្វេីសកម្មភាពចូលលួចយកទ្រព្យប្រជាពលរដ្ឋរំលងបានតែមួយថ្ងៃប៉ុណ្ណោះ។ -ជនសង័្សយដែលត្រូវឃាត់ខ្លួនចំនួ ន០២នាក់នោះគឺ៖១-ឈ្មោះ ចាន់ វុត្ថាភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិរតនះសង្កាត់រតនះក្រុងបាត់ដំបង ខេត្តបាត់ដំបង២-ឈ្មោះ ទូច សុជាតិភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិរតនៈសង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ជនសង័្សយបានប្រេីប្រាស់មធ្យោបាយមានម៉ូតូនិងរទេះផង ចូលធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានរបស់ឈ្មោះម៉ាន់ វណ្ណីភេទប្រុសអាយុ ៤២ឆ្នាំ មានទីលំនៅ ភូមិសូភី២សង្កាតរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងពេលកំពុងធ្វេីសកម្មភាពក៏ត្រូវបានជនរងគ្រោះជាម្ចាស់ផ្ទះភ្ញាក់ទាន់ហេីយជនសង័្សយ បានរត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ ម៉ាក់ហុងដាឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០១៩ពាក់ស្លាកលេខAG-8989និងរទេះផងនៅទីកន្លែងកេីតហេតុ។ ក្រោយកេីតហេតុនិងឆ្លងតាមរយៈការស្រាវជ្រាវលេីករណីនេះទេីបឈានទៅដល់ការកំណត់មុខសញ្ញាបានរួចធ្វេីការឃាត់ខ្លួននៅពេលនេះតែម្តង។ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ បាន ឱ្យដឹងថា ជនសង័្សយទាំងពីរបានឆ្លេីយសារភាពថាពួកគេពិតជាបានចូលលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាន របស់ជនរងគ្រោះខាងលេីប្រាកដមែន ហេីយពេលនេះសមត្ថកិច្ចនគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ