ព្រឹកថ្ងៃសៅរ៍០៦រោច ខែចេត្រ ឆ្នាំ ជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ០៣ ខែមេសាឆ្នាំ២០២១វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្សារជ្រោយម្ទេស ក្នុងក្រុមទី១៦ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោលមានករណីបន្លំលួច(ខ្សែក)មួយកើតឡើងបង្កដោយជនសង្ស័យចំនួន០២នាក់បានធ្វេីសកម្មភាពបន្លំលួចដោះខ្សែក ០១ខ្សែរបស់ជនរងគ្រោះឈ្មោះធឿន រ៉ន ភេទស្រីអាយុ៥៦ឆ្នាំរស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយយកបានខ្សែកច្រវ៉ាក់ឆាបចំនួន០១ខ្សែធ្វើពីលោ ហះធាតុពណ៌លឿងទម្ងន់០៣ជី។ ក្នុងពេលធ្វេីសកម្មភាពត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុក រួមនិងមហាជននៅទីនោះឃេីញទាន់បានធ្វេីការឃាត់ខ្លួនជនសង័្សនិងដកហូតបានវត្ថុតាងភ្លាមដែរ។ ជនសង័្សយទាំងពីរនាក់គឺ៖១-ឈ្មោះ កែវ សែត ភេទស្រីអាយុ៦០ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ២-ឈ្មោះ យាន សឿម ភេទស្រីអាយុ២៨ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល បានបញ្ជាក់ថាអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការនគរបាលព្រហ្មទ័ណ្ឌ ជនសង័្សយទាំងពីរនាក់បាន រៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់ រីឯវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ