ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សហរដ្ឋអាមេរិកនឹងអនុញ្ញាតប្រើវ៉ាក់សាំង Johnson & Johnson «ចាក់តែមួយដូស» ឡើងវិញឆាប់ៗនេះ!
Sat,24 April 2021 (Time 09:23 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 254នាក់)

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) និងទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញសេចក្តីថ្លែងការណ៍រួមមួយថា ការសម្រេចឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson អាចនឹងត្រូវធ្វើឡើងភ្លាមៗ ប៉ុន្តែវានឹងត្រូវអមជាមួយការព្រមាន ទៅជាមួយគ្នាផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

មន្ត្រីកំពូលរបស់ FDA បានបញ្ជាក់ថា សេចក្តីសម្រេចរបស់ស្ថាប័ននេះ នឹងចេញនៅក្នុងពេលឆាប់ៗ (អាចនៅថ្ងៃសៅរ៍នេះ ពេលវេលានៅអាមេរិក) ដើម្បីឲ្យវ៉ាក់សាំង Johnson & Johnson អាចត្រូវយកទៅប្រើប្រាស់ឡើងវិញបាន។ ដោយឡែកនាយក CDC លោកស្រី រ៉ូឈែល វ៉ាលែនស្គី (Rochelle Walensky) បានគូសបញ្ជាក់ប្រាប់ ក្នុងសន្និសីទសារព័ត៌មានមួយថា «យោងទៅលើការវិភាគយ៉ាងស៊ីជម្រៅ វាហាក់ដូចជាមានបញ្ហាមួយ (កំណកឈាម) ប៉ុន្តែហានិភ័យនោះ គឺស្ថិតនៅក្នុងកម្រិតទាបបំផុត»។

នៅថ្ងៃសុក្រសប្តាហ៍នេះគណៈវិនិច្ឆ័យរបស់ CDC ក៏បានធ្វើការបោះឆ្នោតផងដែរក្នុងសំឡេងគាំទ្រ ១០ លើ ៤ ឲ្យវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson អាចប្រើប្រាស់លើមនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលវាជាការណែនាំដូចខ្លួន បានដាក់ឲ្យអនុវត្តកន្លងមកនេះដែរ។

យ៉ាងណាក៏ដោយ សេចក្តីសម្រេចចុងក្រោយ អាចនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ សហរដ្ឋអាមេរិកក៏ទំនងជានឹងសម្រេចចិត្ត ដូចអ្វីដែលនិយ័តករឱសថអឺរ៉ុប បានធ្វើរួចទៅហើយផងដែរ នោះគឺការអនុញ្ញាតឲ្យបន្តការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson អមដោយការព្រមានពីសុវត្ថិភាព ឬផលប៉ះពាល់នៃវ៉ាក់សាំង ក៏ដូចជាការណែនាំមុននឹងប្រើ ព្រោះវ៉ាក់សាំងប្រភេទនេះមានគុណសម្បត្តិ ច្រើនលើសលុបជាងគុណវិបត្តិ។

គួរបញ្ជាក់ថា វ៉ាក់សាំង Johnson & Johnson ត្រូវបានអាជ្ញាធរអាមេរិក បញ្ជាឲ្យផ្អាកការប្រើប្រាស់ជាបណ្តោះអាសន្ន ក្រោយវ៉ាក់សាំងប្រភេទ «ចាក់តែមួយដូស» នេះត្រូវបានចាក់ជូនប្រជាជនជាង ៧.២លាននាក់ទៅហើយ។ ការផ្អាកនេះត្រូវបានធ្វើឡើង ក្រោយពីមានសេចក្តីរាយការណ៍ អំពីបញ្ហាកំណកឈាម (Blood clot) លើមនុស្សចំនួន ០៦នាក់ ដែលបានចាក់វ៉ាក់សាំងនេះរួច៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
328 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2840 នាក់
ខែនេះ :
12157 នាក់
3 ខែនេះ :
39654 នាក់
សរុប :
1649879 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ