ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក ង៉ោ ម៉េងជ្រូន អភិបាលរងលោកអភិបាលក្រុងប៉ោយប៉ែតគាតហ៊ុល និងលោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការ អ.ហ ខេត្ត ប.ជ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ចុះត្រួតពិនិត្យការបិទទីតាំងចំនួន ០៤កន្លែង
Sat,24 April 2021 (Time 03:07 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 247នាក់)

(បន្ទាយមានជ័យ)ថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក ង៉ោ ម៉េងជ្រូន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការ អ.ហ ខេត្ត ប.ជ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ
ឡោះ ស្នងការនគរបាលខេត្ត ចុះត្រួតពិនិត្យការបិទទីតាំងចំនួន ០៤កន្លែង ។

ពេលនេះ អាជ្ញាធរ និងមន្ត្រីជំនាញ ក្រុមគ្រូពេទ្យបានចុះមកពីនិត្យ និងបានសម្រេចបិតចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ទីតាំងត្រូវបិទមានដូចជា ៖
១.ទីតាំងសណ្ឋាគារកាសុីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។
២.ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។ ៣.វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ។ ៤.ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ។ ទីតាំងខាងលើជាទីកន្លែងដែលឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះជួលក្នុងបូរីដួងច័ន្ទ ដែលបានធ្លាប់បានចេញចូល ដោយជននេះវិជ្ជមានជំងឺកូវីត១៩ ។

សូមពុកម៉ែបងប្អូនថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត ជាពិសេសសូមចូលរួមគោរពនូវវិធានការ បីការពារ បីកុំ និងពីចូលរួម របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូច ជា អនុវត្តវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យចេញចូល ចំណែកអ្នកជំងឺជាជនជាតិឥណ្ឌូនេស៊ីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2725 នាក់
ខែនេះ :
12042 នាក់
3 ខែនេះ :
39539 នាក់
សរុប :
1649764 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ