ក្រុងប៉ោយប៉ែត ៖ ទីតាំងចំនួន៤នៅក្រុងប៉ោយប៉ែតត្រូវបានបើកឱ្យអនុញ្ញាត ដំណើរការឡើងវិញ ចេញចូលនិងធ្វើការដូចគេឯងធម្មតា ក្រោយយក សំណាក់ទៅពិនិត្យអវិជ្ជមាន ។ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង រួមដំណើរដោយ លោក ខាត ធា នាយករងរដ្ឋបាលក្រុង • លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធអហ្ថក្រុង • លោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទី ក្រុងប៉ោយប៉ែត • លោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានដឹកនាំក្រុមការងារ អញ្ជើញបើកឱ្យដំណើរការឡើងវិញ ពោលគឺអនុញ្ញាតឱ្យមានសិរីភាពឡើងវិញ អ្នកដែលជាប់ការសង្ស័យដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលអាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីជំនាញផ្អាក និងបិតមិនឲ្យចេញ ចូល ពោលគឺឲ្យធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃនៅក្នុងសាលារៀន និងផ្ទះរបស់ខ្លួនកន្លងមក ក្រោយពីយកសំណាកទៅពិនិត្យហើយលទ្ធផលអវិជ្ជមាននោះ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅរសៀលនេះ ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ខ្លួនរយះពេល១៤ថ្ងៃកន្លងមកនេះ គឺមានការសង្ស័យប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ដោយអ្នកខ្លះបានចេញចូលនៅមន្ទីរពេទ្យ៧៧៧ នៅខេត្តសៀមរាប •ទើបមកពីភ្នំពេញ និងខ្លះទៀតចេញចូលនៅសណ្ឋាគារអន្តរជាតិ V 9 • សណ្ឋាគា ប៉ារ៉ាម៉ា ២ ដែលទើបតែអនុញ្ញាតឲ្យដំណើរការឡើងវិញដែរនោះ។ ហើយ ក៏ មានសាលារៀនសុវណ្ណភូមិ២ ផងដែរ ត្រូវបានបើកពីការធ្វើចត្តាឡីស័កឡើងវិញដែរ តែមិនអនុញ្ញាតឲ្យសាលាបើកបង្រៀននោះទេរងចាំក្រសួងអបរំយុវជននិងកីឡាចេញសេចក្តីប្រកាសសិន។ នៅក្នុងឱកាសនោះ លោកអភិបាលក្រុង បានថ្លែងអគុណ និងកោតសសើដល់ប្រជាពលរដ្ឋ ដែលមានការយល់ដឹងខ្ពស់ក្នុងការថែរក្សាសុខភាព អនាម័យ ពិសេសចូលរួមទប់ស្កាត់ និងការពារបានល្អ ជាមួយអាជ្ញាធរ នៅពេលដឹងថាខ្លួនមានជាប់ពាក់ពន្ធ័ ឬក៏ចេញចូលកន្លែងដែលមានការសង្ស័យ ពួកគាត់បានខលទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានភ្លាម ដើម្បីបង្ឃាំងខ្លួនឯង នឹងក្រុមគ្រួសាររយះពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការចម្លងដល់អ្នកដដៃ។ ជាមួយគ្នានោះដែរលោកអភិបាលក្រុង បានបញ្ជាក់ថា ទោះជាក្នុងខេត្តរបស់យើងមិនទាន់មានជំងឺនេះក្តីតែយើងមិនត្រូវភ្លេចខ្លួននោះទេ ពីព្រោះនៅតាមបណ្តាលរាជធានី ខេត្តនានា នូវមិនទាន់ធូស្បើយនៅឡើយ ដូច្នេះត្រូវបន្តរួមគ្នាអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ"៣ការពារ និង ៣កុំ " ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជៀសការរីករាលដាលនូវជំងឺកូវីដ១៩នេះឱ្យ ខានតែបាន៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ