ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
វ៉ាក់សាំងកូវីដ Johnson & Johnson ១៥លានដូស ត្រូវបំផ្លាញចោលដោយសារ មិនត្រូវតាមស្តង់ដារគុណភាព...
Thu,01 April 2021 (Time 09:55 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 283នាក់)

កាលពីថ្ងៃពុធ ក្រុមហ៊ុន Johnson & Johnson Inc បានទទួលស្គាល់ថា វ៉ាក់សាំងកូវីដរបស់ខ្លួន ដែលផលិតដោយដៃគូមួយគឺ “មិនបានបំពេញតាមស្តង់ដារគុណភាពទេ” ហើយនិយាយថា ខ្លួននឹងផ្តល់អ្នកជំនាញបន្ថែមទៀតដើម្បីត្រួតពិនិត្យផលិតកម្ម។

មុននេះ កាសែត New York Times បានរាយការណ៍ថា វ៉ាក់សាំងចាក់តែម្តងចំនួន១៥លានដូស ត្រូវបានបំផ្លាញចោលនៅឯរោងចក្រផលិត Baltimore ដែលគ្រប់គ្រងដោយក្រុមហ៊ុន Emergent BioSolutions បន្ទាប់ពីកម្មករបានធ្វើឲ្យមានកំហុសជាមួយគ្រឿងផ្សំវ៉ាក់សាំង។

កាសែតនេះបានរាយការណ៍ថា ឧប្បត្តិហេតុនេះបានរារាំងនិយតករសហព័ន្ធ ពីការអនុម័តខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធ ក្រុមហ៊ុន Johnson & Johnson បាននិយាយថា កំហុសនេះត្រូវបានរកឃើញនៅក្នុងដំណើរការត្រួតពិនិត្យគុណភាព ហើយវ៉ាក់សាំងទាំងនោះ មិនបានឈានដល់ដំណាក់កាលបំពេញ និងបញ្ចប់នៃដំណើរការផលិតរបស់យើងឡើយ
ក្រុមហ៊ុននិយាយថា “គុណភាពនិងសុវត្ថិភាពនៅតែជាអាទិភាពរបស់យើង។ ដូច្នេះនៅពេលយើងបន្តធ្វើការជាមួយរដ្ឋបាលចំណីអាហារនិងឪសថ ក្រុមហ៊ុន Johnson & Johnson នឹងផ្តល់អ្នកជំនាញបន្ថែមក្នុងការផលិត ប្រតិបត្ដិការបច្ចេកទេសនិងគុណភាពដើម្បីត្រួតពិនិត្យ ដឹកនាំនិងគាំទ្រលើរាល់ការផលិតវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Johnson & Johnson”។

ក្រុមហ៊ុនគូសបញ្ជាក់ថា ជំហានទាំងនេះនឹងធ្វើឲ្យក្រុមហ៊ុន អាចរក្សាការផ្គត់ផ្គង់វ៉ាក់សាំងចំនួន២៤លានដូសបន្ថែមទៀតនៅត្រឹមចុងខែមេសា និង១០០លានដូសនឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកនៅត្រឹមចុងខែឧសភា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
413 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2959 នាក់
ខែនេះ :
12354 នាក់
3 ខែនេះ :
40314 នាក់
សរុប :
1649281 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ