ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះ២៨នាក់ ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»
Thu,04 March 2021 (Time 08:53 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 261នាក់)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មានចំនួន ២៨នាក់ និង៣នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។

អ្នកឆ្លងក្នុងសហគមន៍ទាំង២៨នាក់ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានជនជាតិចិន ១៧នាក់, ជនជាតិខ្មែរ ១០នាក់ និងជនជាតិវៀតណាមម្នាក់។ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេស ឆ្លងកូវីដ១៩ ទាំង៣នាក់វិញ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

នៅថ្ងៃទី៤ ខែមីនានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ផងដែរ ដែលជាអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» គឺកុមារជនជាតិខ្មែរ អាយុ១១ឆ្នាំ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបុរសជនជាតិចិន នៅខណ្ឌចំការមន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
101 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2712 នាក់
ខែនេះ :
11801 នាក់
3 ខែនេះ :
39457 នាក់
សរុប :
1650044 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ