ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ក្នុងនាមជាស្នងការរង​ទទួលផែន​ការងារនគរបាលព្រហ្មទ័ណ្ឌ​ តំណាងលោកឧត្តម សេនីយ៍ទោ​ សាត​ គឹមសាន​ ផ្តល់ភាពកក់ក្តៅនិងលើកទឹកចិត្តដល់លោកវរសេនីយ៍ទោ វ៉ាន់ តារា ដែលទទួលរងរបួសក្នុងពេលបំពេញភារកិច្ចបង្រ្កាបមុខសញ្ញា
Wed,31 March 2021 (Time 09:49 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 536នាក់)

(បាត់ដំបង)ក្នុងខណៈដែលលោកវរសេនីយ៍ទោ​ វ៉ាន់​ តារា​ នាយរងការិយាល័យក្នុងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ទទួលរងរបួសលេីផ្ទៃមុខ​ក្នុងពេលបំ​ពេញភារកិច្ចបង្រ្កាបមុខសញ្ញាចោរកម្ម​ កាលពីថ្ងៃទី២៨​ ខែ​មីនា​ ឆ្នាំ​២០២១​ នោះ​ លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ក្នុងនាមជាស្នងការរង​ទទួលផែន​ការងារនគរបាលព្រហ្មទ័ណ្ឌ​ តំណាងលោកឧត្តម សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​​ខេត្តបាត់ដំបង​ បានស​ម្តែង​នូវការលេីកទឹកចិត្តនិងផ្តល់នូវភាពកក់ក្តៅចំពោះការខិតខំបំពេញភារកិច្ច​រក្សាសន្តិសុខ​ ស​ណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពីដេីមរៀងមករហូតដល់ពេលបច្ចុប្បន្ន​។

លោកស្នងការរងសូមឱ្យលោកវរសេនី​យ៍ទោ​ វ៉ាន់​ តារា​ ខិតខំបន្តបំពេញភារកិច្ចបម្រេីជាតិ​បម្រេី​ប្រជាពលរដ្ឋឱ្យរឹងរិតតែល្អប្រសេីរឡេីងថែម​ទៀត​ ហេីយក្នុងនាមលោកឧត្តមសេនីយ៍ទោស្នងការ​ ក្រៅពីបានផ្តល់នូវការលើកទឹកចិត្តលោកបានឧបត្ថមថវិកាជូនលោក​ វ៉ាន់​ តារា​ ផងដែរ។

សូមរំលឹកជូនថា​ លោកវរសេនីយ៍ទោ​ វ៉ាន់​ តារា​ ទទួលរងរបួសលេីផ្ទៃមុខដោយសារជនសង័្ស​យ ប្រេីចំពាមកៅស៊ូ​បាញ់មកលេីសមត្ថកិច្ចក្នុងពេលដែលជនសង័្សយកំពុងចូលបរិវេណលំនៅ​ដ្ឋានធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅ ភូមិរំចេក៣​សង្កាត់រតនៈ​ ក្រុងបាត់​ដំ​បង​ ខេត្តបាត់ ដំបង​កាលពីថ្ងៃទី២៨​ ខែ​មីនា​ ឆ្នាំ​២០២១៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
233 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
2006 នាក់
ខែនេះ :
12722 នាក់
3 ខែនេះ :
40088 នាក់
សរុប :
1646832 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ