ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)ជិះម៉ូតូដឹកពូថៅស្វែងរកគូរទំនាស់​ត្រូវឃាត់ខ្លួន​បានចំនួន០៥នាក់នៅក្រុងបាត់ដំបង
Tue,30 March 2021 (Time 09:23 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 325នាក់)

-ពីយប់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២១​វេលាម៉ោង​២១និង០០នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនះក្រុងបាត់ដំបងខេត្តបាត់ដំបង​ មានករណីប៉ុន​ប៉ងបង្កហិង្សាដោយអាវុធមួយបានកេីតឡេីង​។

ទទួលបានព័ត៌មាននេះភ្លាម​តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ និង​យោបល់របស់លោកវរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ លោកវរសេ​នីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរបាលក្រុងបាត់​ដំបង​ បានដឹកនាំកម្លាំងក្នុងអង្គភាពចុះទៅដល់ចំ​ណុចកេីតហតុនោះ។

ពេលទៅដល់ចំណុចនោះក្រុមប៉ុនប៉ង​បង្កហិង្សាប្រដាប់ដោយអាវុធ(ពូ​ថៅ)​ចំនួន០៥នាក់ស្ថិតនៅ​ទីនោះ​ ខណៈភាគីម្ខាងទៀតបានចាកចេញផុត។ ក្រុមជនប៉ុនប៉ងបង្កហិង្សាទាំង០៥នាក់នោះគឺ៖
១-ឈ្មោះ រី​ ម៉ាត់លីភេទប្រុស​អាយុ​៣២ឆ្នាំ​មានទីលំនៅភូមិស្លាកែតសង្កាត់​ស្លាកែត ក្រុងបាត់​ដំ​បង ខេត្តបាត់​ដំបង។
២-ឈ្មោះ​ កែវ​ ចែមភេទប្រុស​ អា​យុ៣២ឆ្នាំ​ មានទីលំនៅនៅភូមិអំពៅឈូង ឃុំឫស្សីក្រាំងស្រុកមោងឫស្សីខេត្តបាត់ដំបង។
៣-ឈ្មោះ​ ធឿន​ ធារ៉ាភេទប្រុស​ អា​យុ២៩ឆ្នាំ​ មានទីលំនៅភូមិថ្កូវសង្កាត់ក្ដុលដូនទាវក្រុងបាត់ដំបងខេត្តបាត់ដំបង។
៤-ឈ្មោះ​ រស់​ ដាវិតភេទប្រុស​ អា​យុ៣៤ឆ្នាំ​ មានទីលំនៅ ភូមិស្លាកែតសង្កាត់ស្លាកែត ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។
៥-ឈ្មោះ កិ​ ដាឡែន​ ភេទប្រុស​ អា​យុ២២ឆ្នាំ​ មានទីលំនៅ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់​ដំ​បង។
-*សម្ភារៈដកហូតរួមមាន៖
-ពូថៅដងឈើចំនួន០១
-ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៩ពណ៍ក្រហម ផ្លាកលេខ1AF8191
-ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៩ពណ៍ខ្មៅ ផ្លាកលេខ1AG1268

នៅពេលសាកសួរក្រុមជនប៉ុនប៉ងបង្កហិង្សានេះបានសារភាពថា​ ក្រុមខ្លួនជិះម៉ូតូប្រដាប់ដោយអាវុធ(ពូថៅ)បានតាមស្វែងរកក្រុមម្ខាងទៀត​ ដេីម្បី​ដោះស្រាយទំនាស់​ លុះទៅដល់ចំ​ណុចខាងលេី​ ក៏ជួបប្រទះក្រុមម្ខាង​ទៀ​តរួចផ្តេីមបេីក​ការជជែកគ្នា​បង្កឱ្យភ្ញាក់ផ្អេីលដល់មហាជននៅទីនោះ​ តែមិនទាន់ឈានដល់ការកាប់ចាក់ដោយហិង្សាផង​ ក៏ត្រូវសមត្ថកិច្ចមកដល់​រួចឃាត់ខ្លួនពួកគេ​បាន​តែម្តង។

នៅពេលនេះសមត្ថកិច្ចនគរបាលក្រុង​បាត់ដំបង​បានរៀបចំបញ្ជូនក្រុមប៉ុន​ប៉ងបង្កហិង្សា​និងវត្ថុតាងមកកាន់ការិ​យាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
207 នាក់
ម្សិលមិញ :
756 នាក់
សប្តាហ៍នេះ :
5002 នាក់
ខែនេះ :
20927 នាក់
3 ខែនេះ :
58681 នាក់
សរុប :
1868146 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ