ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
មនុស្សជាង៣០០នាក់ ដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការនៅស្រុកសំរោង ត្រូវយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤ ក្រោយរកឃើញបុរសចុងភៅម្នាក់ឆ្លងកូវីដ
Tue,30 March 2021 (Time 08:51 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 259នាក់)

តាកែវ)៖ មន្រ្តីសុខាភិបាលជាច្រើននាក់ នៅព្រឹកថ្ងៃ អង្គារ៍ ទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចុះទៅយកសំណាកមនុស្សជាង ៣០០នាក់ ដែលជាប់ពាក់ព័ន្ធនិងពិធីរៀបមង្គលការមួយកន្លែងនៅក្នុងផូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោងកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅនេះ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៤។ ការចុះយកសំណាកទៅធ្វើតេស្តលើកទី៤ គឺបន្ទាប់ពីបុរសជាចុងភៅនៅក្នុងពិធីមង្គលការនោះ ទើបតែធ្វើតេស្តលើកទី៣ រកឃើញជំងឺកូវីដ១៩។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវលោកវេជ្ជបណ្ឌិត នុត ស៉ីណាត បានថ្លែងឲ្យដឹងថា អ្នកដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការខាងលើ ដែលមានទីលំនៅក្នុងស្រុកសំរោង ស្រុកបាទី ស្រុកត្រាំកក់ និងក្រុងដូនកែវ ត្រូវបានមន្រ្តីសុខាភិបាលចុះទៅយកសំណាកតាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ បានចំនួនជាង៣រយនាក់ហើយ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤ ។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងឲ្យដឹងថា សម្រាប់ស្រុកសំរោងមានមនុស្សដែលពាក់ព័ន្ធនឹងពិធីមង្គលការនៅភូមិក្រាំងលាវចំនួនជិត ២០០នាក់ ត្រូវបានមន្រ្តីសុខាភិបាលចុះមកយកសំណាកលើកទី៤ ដោយឡែកភូមិចំនួន២ ដែលត្រូវអាជ្ញាធប្រកាសបិទ ត្រូវបានបើកឡើងវិញហើយកាលពីម្សិលមិញ ក៏ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធបានធ្វើការណែនាំអោយបងប្អូន ដែលប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបន្តធ្វើចត្តាឡីស័កបន្តទៅទៀតផងដែរ។
លោក ភួន ឈីម អភិបាលស្រុកបាទី បានលើកឡើងផងដែរថា នៅក្នុងស្រុកបាទីមនុស្សចំនួន៣៦នាក់ ដែលពាក់ព័ន្ធនៅក្នុងពិធីមង្គលការក្នុងស្រុកសំរោង ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដលើកទី៤។
គួរបញ្ជាក់ថា ការចុះយកសំណាកលើកទី៤ ចំពោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិធីរៀបមង្គលការនៅក្នុងស្រុកសំរោង គឺបន្ទាប់ពីបុរសជាចុងភៅ នៅក្នុងពិធីមង្គលការខាងលើដែលមានទីលំនៅក្នុងក្រុងដូនកែវត្រូវបានធ្វើតេស្តលើកទី៣ រកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
333 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2845 នាក់
ខែនេះ :
12162 នាក់
3 ខែនេះ :
39659 នាក់
សរុប :
1649884 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ