ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បន្ទាយមានជ័យ)ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនពីបទលួចយកម៉ូតូ...
Fri,29 January 2021 (Time 10:44 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 285នាក់)

ក្រោយពីទទួលបានព័ត៌មានពីម្ដាយជនរងគ្រោះតាមរយៈទូរស័ព្ទថា មានចោរចំនួនពីរនាក់ ជិៈម៉ូតូហុងដាវេវ ពណ៌ស ក្នុងនោះមានម្នាក់មានស្នាមសាក់ពេញមុខ និងសាក់ចិញ្ចើម ជាអ្នកធ្វើសកម្មភាពលួចយកម៉ូតូរបស់កូនគាត់។

ក្រោយពីទទួលព័ត៌មាន និងទទួលបានភិនភាគ
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចាត់កម្លាំងធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ហើយបន្តប្រតិបត្តិការរហូតដល់២០និង៤០នាទី ថ្ងៃទី២១ខែមករាឆ្នាំ២០២១ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ នួន ហួរ ហៅអាយក្ស ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយបានសួរនាំរកម៉ូតូ ជនសង្ស័យបានបង្ហាញទីតាំងដែលពួកគេលាក់ទុក គឺនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ ហើយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការដកហូតយកម៉ូតូ និងនាំខ្លួនជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរតែម្ដង។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា រូបគេមានគ្នា០២នាក់ ម្នាក់នោះឈ្មោះ ហៀង (យ៉ន រតនា) ហើយនៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី២១ខែមករាឆ្នាំ២០២១ ពួកគេក៌បាននាំគ្នាជិៈម៉ូតូម៉ាកវេវដើរលេង ពេលមកដល់ចំណុចកែងការ៉ាស់សាំង ភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក៌ឃើញក្មេងប្រុស០២នាក់ កំពុងបណ្ដើរម៉ូតូដោយម៉ូតូរបស់ពួកគេអស់សាំង ពេលនោះឈ្មោះ ហៀង ចុះទៅជួយបណ្ដើរម៉ូតូក្មេងនោះទៅចាក់សាំង ពេលចាក់សាំងរួច ឈ្មោះ ហៀង ក៌បានជិៈម៉ូតូរបស់ជនរងគ្រោះទៅចោលជនរងគ្រោះ ហើយយកទៅលាក់ទុកនៅចំណុចដែលសមត្ថកិច្ចបានដកហូតខាងលើ ហើយពួកខ្លួនគេក៌គេចខ្លួនតែម្ដង។

ដោយផ្អែកលើចម្លើយ និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តចាត់ការបន្ត ចំណែកម៉ូតូម៉ាកស្យូម័រអ៊ិចដែលជារបស់ក្មេងប្រុស០២នាក់នោះដែលសមត្ថកិច្ចដកហូតពីជនសង្ស័យ ត្រូវបានប្រគល់ឱ្យម្ដាយជនរងគ្រោះវិញហើយ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ នួន ហួរ ហៅ អាយក្ស និងម៉ូតូម៉ាកវេវ ដែលជិៈធ្វើសក្មភាព ត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តហើយ ចំណែកបក្សពួកឈ្មោះ ហៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កំពុងស្រាវជ្រាវចាប់ខ្លួនបន្ត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
435 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
4501 នាក់
ខែនេះ :
18318 នាក់
3 ខែនេះ :
56849 នាក់
សរុប :
1859453 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ