ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ក្រសួងសាធារណការ ត្រៀមដំឡើងស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តបាត់ដំបង និងសៀមរាប
Sun,19 December 2021 (Time 08:53 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 262នាក់)

(បាតដំបង)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ដែលធ្វើឱ្យមានការប៉ះពាល់ដល់បរិស្ថាន និងការគាំទ្រសម្រាប់រថយន្តដើរដោយ ថាមពលអគ្គិសនី(EVs) ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំគោលនយោបាយគាំទ្រ ឱ្យកម្ពុជាមានរថយន្តដើរដោយថាមពលអគ្គិសនី(EVs)នេះ។

ជាក់ស្តែងមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណ: ចុះសិក្សាលទ្ធភាពដំឡើងទីតាំងស្ថានីយសាករថយន្តអគ្គិសនី ចំនួន២ទីតាំង នៅខេត្តបាត់ដំបង និងសៀមរាប។

ការចុះពិនិត្យនេះដែរធ្វើឡើងស្របទៅតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ៖ «អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» ដោយមានការចូលរួមពីលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា។

នៅក្នុងកិច្ចពិភាក្សានោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃរថយន្តដើរដោយថាមពលអគ្គីសនី (Electric Vehicles) ក្នុងការចូលរួមចំណែក ដល់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់ រថយន្តដើរដោយថាមពលអគ្គិសនី(EVs) នេះ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) និងធានាឱ្យមានហេដ្ឋារចនា សម្ព័ទាំងមូលសម្រាប់ EVsនៅកម្ពុជា ក្នុងនោះរួមមាន៖ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោល អាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្រសួងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ២០២២-២០៣១ ហើយសេចក្តីព្រាងគោលនយោបាយជាតិនេះ ត្រូវបានឯកភាពជាគោលការណ៍ ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។

នៅក្នុងកិច្ចពិភាក្សានោះដែរ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលអូស្ត្រាលី បាននិងកំពុងផ្តល់គាំទ្រដល់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ថាមពលកកើតឡើងវិញយ៉ាងសកម្ម ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ថាមពលសម្រាប់កម្ពុជា ដោយសហការជាមួយវិស័យឯកជន ហើយតាមការ សិក្សាបឋម បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា មានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់យ៉ាងច្រើនដែលជាប្រភពថាមពលកកើតឡើងវិញប្រកបដោយសក្កានុពល និងអាចធានាដល់ប្រសិទ្ធភាពនៃការចំណាយផងដែរ។

សូមជម្រាបជូនថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP គ្រោងផ្តល់ជូនស្ថានីយសម្រាប់សាកយានយន្តដើរដោយថាមពលអគ្គិសនីចំនួន៥ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត តាមការស្នើសុំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលក្នុងនោះ២ទីតាំងនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ជាអំណោយ លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ក៏ដូចជាដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍ប្រជាពលរដ្ឋខ្មែរ ឱ្យងាកមកចាប់ អារម្មណ៍ លើការប្រើយានយន្តដើរដោយថាមពលអគ្គិសនីក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
383 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2895 នាក់
ខែនេះ :
12212 នាក់
3 ខែនេះ :
39709 នាក់
សរុប :
1649934 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ