ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម អ៊ុំ រាត្រី និងគណ:កម្មការចម្រុះ ចុះពិនិត្យភូមិសាស្ត្រតំបន់ដីព្រៃលិចទឹកជាប់បឹងទន្លេសាប
Wed,01 December 2021 (Time 08:46 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 197នាក់)

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងអមដំណើរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំគណ:កម្មការចម្រុះ ចុះពិនិត្យភូមិសាស្ត្រតំបន់ដីព្រៃលិចទឹកជាប់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្ត ដើម្បីកំណត់ព្រំដីនិងឈានទៅដល់ការធ្វើប្លង់កម្មសិទ្ធិសម្បត្តិរដ្ឋ។

ប្រតិបត្តិការនេះដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងគណ:កម្មការចម្រុះ មានការចូលរួមពីលោក លោកស្រី មកពីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ មន្ទីរជំនាញពាក់ពន្ធ័ជុំវិញខេត្ត រួមទាំងកម្លាំងប្រដាប់ អាវុធ នគរបាល កងរាជអាវុធហត្ថនិងយោធាជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ប្រតិបត្តិការនេះក្រុមការងារយើងបានចុះដល់បង្គោលលេខ៧នៃបង្គោលកំណត់ព្រំដីតំបន់៣ គឺ១-ដើម្បីចុះពិនិត្យមើលភូមិសាស្រ្តដីព្រៃលិចទឹក ២-ដើម្បីកំណត់ព្រំដីឈានទៅដល់ការចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិរបស់រដ្ឋ អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្តទៀតថា បច្ចប្បន្នដីព្រៃលិចទឹកក្នុងតំបន់៣ ដែលកំណត់ដោយរដ្ឋាភិបាលនៅខេត្តបន្ទាយមានជ័យមានប្រមាណជាង១២០០០ ហិចតា គឺនៅក្នុងឃុំចំនួន៣នៃស្រុកចំនួន២ គឺឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ និង ឃុំសំបួរ ស្រុកមង្គលបុរី ។ ការពិនិត្យនេះផងដែលគឺដើម្បីឈានដល់ការលប់បំបាត់ ភាពអនាធិបតេយ្យ និង បង្រ្កាបអ្នកពាក់ព័ន្ធកាន់កាប់ខុសច្បាប់ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
218 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2730 នាក់
ខែនេះ :
12047 នាក់
3 ខែនេះ :
39544 នាក់
សរុប :
1649769 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ