ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ១៩ ពីប្រទេសឥណ្ឌា
Mon,18 January 2021 (Time 04:20 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 159នាក់)

នៅក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយនឹង លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីប្រទេសឥណ្ឌា។

សំណើខាងលើនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើតាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានបញ្ជាក់នៅក្រោយជំនួបថា «ឆ្លៀតឱកាសនោះដែរតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចតេជោបានស្នើសុំឱ្យឥណ្ឌា ឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដល់កម្ពុជាយើង ដើម្បីប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរប្រទេសឥណ្ឌា ដែលផលិតបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី១៦ ខែមករា កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ជាលើកដំបូង។ លោកនាយករដ្ឋមន្ត្រី បានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជាងគេបំផុតនៅលើពិភពលោក ដោយគ្របដណ្តប់ទូទាំងប្រទេស។

លោកនាយករដ្ឋមន្រ្តីបានឱ្យដឹងថា ប្រជាពលរដ្ឋពលរដ្ឋម្នាក់ នឹងត្រូវចាក់វ៉ាក់សាំងចំនួន២ដូស។ លោកបន្តថា ការចាក់វ៉ាក់សាំងលើកទី១ និងទី២ មានគម្លាតមួយខែ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
294 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2806 នាក់
ខែនេះ :
12123 នាក់
3 ខែនេះ :
39620 នាក់
សរុប :
1649845 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ