ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)សមត្ថកិច្ចអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេីជន​សង័្សយម្នាក់ករណីគាស់តូបលក់ខោអាវនៅផ្សារត្រែង ស្រុករតនមណ្ឌល
Fri,15 January 2021 (Time 11:25 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 224នាក់)

-ពីថ្ងៃទី​ ១៤​ ខែ​ មករា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១០​និង៥៤នាទី​ នៅ​ចំណុច​ផ្ទះ​សំណាក់​មួយកន្លែងស្ថិតក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំបង​ អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង យោបល់​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ ព្រមទាំងបានការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍​ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ អនុ​វត្តដីកាបញ្ជា​ឱ្យចូល​ខ្លួន​លេខ​ ០២​ អ.យ​ ចុះ​ថ្ងៃទី​ ១៣​ ខែ​ មករា​ ឆ្នាំ​ ២០២១​ របស់​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ តំណាង​អយ្យការ​ នៃ​អយ្យការ​អមសាលា​ដំ បូង​ខេត្ត​បាត់ដំបង​ បាន​បញ្ជា​ឱ្យ​ ​នាំខ្លួន​ជនសង្ស័​យ​​ ឈ្មោះ​ អឿត​ ពេក​ ភេទប្រុស​ អាយុ​ ៣១​ឆ្នាំ​ មានទីលំនៅ​មិន​ពិតប្រាកដ​ ពាក់ព័ន្ធ​នឹង​ករណី​ លួច​​មាន​ស្ថានទម្ងន់​ទោស​(​គាស់តូប​លក់​ខោអាវ​ )​ ប្រព្រឹត្តនៅ​ចំណុច​ ផ្សា​រ​ ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​ មណ្ឌល​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃទី​ ១០​ ខែ​ធ្នូ​​ ឆ្នាំ​ ២០២០​ ។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ​២០២០ជនសង័្សយ បាន​ធ្វេី​សកម្មភាព​គាស់​​សោរ​ទ្វារតូប​លក់ខោអាវនិងលួច​យក​ ខោ​អាវ​របស់​ជនរងគ្រោះ​ឈ្មោះ​ អ៊ុក​ ស្រី​អូន​ ភេទ​ស្រី​ អាយុ​ ៥០​ឆ្នាំ​ មានទីលំនៅ​ភូមិ​ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្តបាត់ដំបង​ យកបានសម្ភារៈ​មាន​៖​
-​ ខោ​ ចំនួន​ ៣០០​ ខោ​
-​ អាវ​ចំនួន​ ៥០​ អាវ​
-​ សរុប​ជា​ប្រាក់​អស់​ ប្រហែល​ ១៤,០០០,​០០០​ រៀល​ (ដប់បួនលានរៀល)។

ក្រោយកេីតហេតុសមត្ថកិច្ចនគរបាលធ្វេីការ​ស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញាបាន​និងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអម​សាលាដំបូងខេត្តបាត់ដំបង​ អនុវត្តតាមនីតិវិធី។

បច្ចុប្បន្ននេះ​ការិយាល័យ​ជំនាញ​កំពុង​កសាងសំណុំរឿងបន្ថែម​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមនីតិវិធី​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
98 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2709 នាក់
ខែនេះ :
11798 នាក់
3 ខែនេះ :
39454 នាក់
សរុប :
1650041 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ