ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ភ្នំពេញ)៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យប្លន់សម្លាប់យកម៉ូតូ នៅផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ...
Tue,26 May 2020 (Time 03:24 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 245នាក់)

ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងែទី២៥ ខែឧសភា ឆ្នាំ២០២០។

ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន ភេទស្រីអាយុ៤៦ឆ្នាំ មុខរបរលក់ចាប់ហួយ មានស្រុកកំណើត ភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ។

បើតាមប្រភពពីឈ្មោះ អ៊ុច សារ៉ន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ដែលត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេល កើតហេតុកាលពីវេលាម៉ោង១២ថ្ងៃត្រង់ រូបគាត់បានចេញពីបន្ទប់ទៅធ្វើការដូចរាល់ដង ដោយជនរងគ្រោះនៅក្នុងបន្ទប់ជួលតែម្នាក់ឯង លុះដល់ម៉ោង១៨៖០០នាទី រូបគាត់បានចេញពីធ្វើការ ពេលមកដល់បន្ទប់វិញ ក៏ឃើញបន្ទប់ចាក់សោរពីខាងក្រៅ នៅពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍ អ្វីដែរដោយគិតស្មានថា ជនរងគ្រោះបានចេញទៅទិញឥវ៉ាន់ ពេលគាត់មើលឃើញធុងទឹកកកនៅមុខបន្ទប់អត់ចាក់សោររូបគាត់ ក៏មានការសង្ស័យ គាត់ក៏បានហៅប្អូនជីដូន១ របស់គាត់ មកវាយបំបែកសោរបន្ទប់ ក៏ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបរាយការណ៍មកសមត្ថកិច្ចតែម្តង។

មន្ត្រីអាវុហត្ថខណ្ឌពោធិ៍សែនជ័យបានប្រាប់ថា ករណីប្រទះឃើញស្ត្រីដេកស្លាប់ក្នុងបន្ទប់ខាងលើ អាចជាករណីវាយប្លន់សម្លាប់យកម៉ូតូ ព្រោះស្រ្តីរងគ្រោះបានបាត់ម៉ូតូមួយគ្រឿង។

ក្រោយកើតហេតុសមត្ថកិច្ចមកធ្វើកោសល្យវិច្ឆ័យ និងបើការស៊ើបអង្កេត ដើម្បីចាប់ជនសង្ស័យមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
300 នាក់
ម្សិលមិញ :
338 នាក់
សប្តាហ៍នេះ :
2420 នាក់
ខែនេះ :
11271 នាក់
3 ខែនេះ :
39370 នាក់
សរុប :
1652899 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ