ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ខេត្តសៀមរាប ) កុំចេះតែហ៊ាននៅមានច្រើនកន្លែងទៀត!បង្ក្រាប​អាហា​រដ្ឋា​ន​៣​កន្លែងនៅ​ខេត្តសៀមរាប ​ដែល​យក​សាច់​សត្វព្រៃ​មក​ធ្វើ​ម្ហូប....
Tue,26 May 2020 (Time 12:08 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 167នាក់)

កាលពី​ម្សិលមិញ​កម្លាំង​សមត្ថ​កិច្ចសហការ​ចុះបង្ក្រាប​បទល្មើស​សត្វព្រៃ​នៅ​អាហា​រដ្ឋា​ន​ចំនួន៣ទីតាំងនៅ​ខេត្តសៀមរាប ក្រោយ​ទទួល​ព័ត៌មាន​ថា អាហា​រដ្ឋា​ន​ទាំងនេះ​បាន​យក​សាច់សត្វ​ព្រៃ​មក​ធ្វើ​ម្ហូបអាហារ​លក់​ជូន​ភ្ញៀវ។

​សមត្ថកិច្ច​បញ្ជាក់ថា អាហា​រដ្ឋា​ន​ទាំង​៣​កន្លែង​ដែល​ត្រូវ​ចុះបង្ក្រាប​រួមមាន​១៖ អាហា​រដ្ឋា​ន​ម្លប់​មហា​ហេង ស្ថិតនៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សត្វ​ទោម​ងាប់​ចំនូ​ន ១១​ក្បាល លលក​ងាប់​ចំនួន ៥០​ក្បាល និង​ចាប​ស្រូវ​ងាប់​ចំនួន ២៣០​ក្បាល​។​

២៖ អាហា​រដ្ឋា​ន​ថា​រី​ម៉ាក់​ប្រាង្គ ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សាច់ជ្រូក​ព្រៃ​ស្រស់​ចំនួន ៣​គីឡូក្រាម លលកទ្រាំង​ងាប់​ចំនួន ៣៧​ក្បាល ចាប​ស្រូវ​ងាប់​ចំនួន ១៥០​ក្បាល និង​ក្រួច​អ៉ឺ​ត​ងាប់​ចំនួន ១០​ក្បាល​។​

៣៖ អាហារ​ដ្ឋា​ន​សម្រស់​ម្លប់​ម៉ាក់​ប្រាង្គ​ថ្មី ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សាច់​អ​ន្ស​ង​ស្រស់​ចំនួន ៣.៣​គីឡូក្រាម សាច់ជ្រូក​ព្រៃ​ស្រស់​ចំនួន ៥.៣​គីឡូក្រាម ចាប​ស្រូវ​ងាប់​ចំនួន ៨០​ក្បាល លលក​បាយ​ងាប់​ចំនួន ១០​ក្បាល និង​អណ្តើក​ស្រែ​ងាប់ ១​ក្បាល ស្មើនឹង ០.៨​គីឡូក្រាម​។​

​យ៉ាងណាក៏ដោយ​វត្ថុតាង​រិ​ប​អូស​បាន​ទាំងអស់​ត្រូវបាន​កម្លាំង​ជំនាញ​បំផ្លាញចោល​នៅ​ថ្នល់​ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2703 នាក់
ខែនេះ :
11792 នាក់
3 ខែនេះ :
39448 នាក់
សរុប :
1650035 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ