ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បន្ទាយមានជ័យ)៖ អាជ្ញាធរឲ្យពលរដ្ឋរើរបងដែលរំលោភដីរដ្ឋ និងទុកពេលឲ្យម្ចាស់ផ្ទះរស់នៅ២ឆ្នាំ, បើរដ្ឋត្រូវការពេលណាត្រូវតែរុះរើចេញពេលនោះ
Mon,25 May 2020 (Time 02:14 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 161នាក់)

លោក ហ៉ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានចុះសម្របសម្រួលករណីលោក ជីង ឡុង បានប្តឹងពលរដ្ឋមួយគ្រួសារសាងសង់ផ្ទះមុខដីរបស់ខ្លួននៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ការចុះសម្របសម្រួលនេះក៏មានការរួមលោក វិ វ៉ា នាយករដ្ឋបាលសាលាក្រុងសិរីសោភ័ណ នាយករង អនុប្រធានការិយាល័យ ភូមិបាលក្រុង អាជ្ញាធរ មូលដ្ឋាន សង្កាត់ ភូមិ និងភាគីទាំសងខាងបានចូលរួមនៅចំណុចទីតាំងខាងលើ។

បើតាមការបញ្ជាក់ពីលោក មួន អ៊ុញ អាយុ៦០ឆ្នាំ ដែលជាម្ចាស់ផ្ទះខាងលើបានរៀបរាប់ថា គាត់បានមករស់នៅចំណុចខាងលើនេះតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ មុនម្ចាស់ដីដែលបានប្តឹងគាត់ បន្ទាប់មកបានសាងសង់កូនផ្ទះតូចមួយខ្នង។ ទីតាំងដីដែលបានគាត់សាងសង់កូនផ្ទះនេះ មានទំហំ ៥គុណ៦ម៉ែត្រ ពីមុនគឺជាដីស្រែមានម្ចាស់ តែក្រោយមករដ្ឋបានលើផ្លូវនៅសល់មួយផ្នែក គាត់បានទិញពីម្ចាស់ដីស្រែដែលនៅសល់នៅឆ្នាំ២០១៤ ហើយថ្មីៗនេះ ដោយសារផ្ទះចាស់គាត់មានសភាពទ្រុឌទ្រោម គាត់បានសង់កូនផ្ទះថ្មីឲ្យកូនរស់នៅ ស្រាប់តែលោក ជីង ឡុង ជាម្ចាស់ដីនៅខាងក្រោយ បានប្តឹងសង្កាត់ទៅថា លោកសងកូនផ្ទះមុខដីរបស់គាត់។

លោក ជីង ឡុង ដែលជាអាជីវករ និងជាម្ចាស់ដី បានធ្វើរិះគន់អាជ្ញាធរតាមរយៈបណ្តាញសង្គមហ្វសបុកថា «បានឃុបឃិតគ្នា ដែលបង្កើតឲ្យមានទម្លាប់ឈ្នះបានដី ចាញ់បានលុយ និងមិនទទួលបានស្គាល់ប្លង់រឹង។ ព្រមទាំងបានលើកពីផលប្រយោជន៍ ពីការយកលុយជួយដល់សង្គមផងដែរ»។

ចំណែកឯលោក ឡា ធួន មេភូមិគាប បានបញ្ជាក់ថា ដីខាងលើមានម្ចាស់៣ ទៅ៤ដំណរមកហើយ មិនមានពាក់ព័ន្ធទៅនឹងដីរបស់លោក ជីង ឡុង នោះទេ ហើយលោក មួន អ៊ុញ បានទិញដីនេះយូមកហើយ ហើយដីនេះមិនមែនជាដីរដ្ឋនោះដែរ គឺជាកម្មសិទ្ធិរបស់លោក មួន អុញ ដែលបានទិញ។ លោកមេភូមិបានបញ្ជាក់ថា ដីនេះពីមុន គឺជាដីវាលស្រែមានការអាស្រ័យ យូរមកហើយ ហើយមួយវិញទៀត លោក ជីង ឡុង បានធ្វើរបងហ៉ុព័ទ្ធដី បានរំលោភចូលមកដីរបស់រដ្ឋទៀតផង។

ក្រោយពីមានការសម្របសម្រួលលោក ហ៉ឹល រ៉ាយ៉ា ឲ្យភាគីដែលសង់ផ្ទះខាងលើ ទុករយៈពេល ២ឆ្នាំសម្រាប់ការរស់នៅ និងបានឲ្យធ្វើកិច្ចសន្យា ហើយបើរដ្ឋត្រូវការពេលណាត្រូវរុះរើ ចេញដោយគ្មានលក្ខខណ្ឌ។ លោកនឹងចាត់ក្រុមការងារធ្វើការចុះវាស់វែង កំណត់ដីរដ្ឋដែលលោក ជីង ឡុង បានសង់របងរំលោភនោះ ហើយលោក ជីង ឡុង ត្រូវរុះរើ របងចេញពីដីរដ្ឋជាដាច់ខាត។

ក្រោយសម្របសម្រួលចប់ភាគីម្ចាស់ខ្ទមយល់ព្រមឯកភាពជាមួយនឹងអាជ្ញាធរ បើរដ្ឋត្រូវការពេលណាគាត់នឹងធ្វើការរុះរើចេញ។ ដោយឡែកលោក ជីង ឡុង ក៏យល់ព្រមតាមលក្ខណៈរបស់អាជ្ញាធរ និងរុះរើ របងចេញពីដីរបស់រដ្ឋ និងសូមឲ្យម្ចាស់ខ្ទមដែលរយៈពេល២ឆ្នាំ ត្រូវគោរពតាមកិច្ចសន្យា។

សូមបញ្ជាក់ថា លោក ជីង ឡុង តែងចេញមុខរិះគន់អាជ្ញាធរតាមបណ្តាញសង្គម លើការងារផ្តល់សេវាផ្សេងៗ ហើយក្នុងករណីខាងលើ លោកបានលើឡើងពីហេតុផលប្រយោជន៍ ដែលលោកបានលុយជួយសង្គមជាដើម ទំនងចង់ទាញយកផលប្រយោជន៍ ដោយការចូលរួមសង្គម ដើម្បីផលប្រយោជន៍ខ្លួនប៉ុណ្ណោះ។ ដោយគ្រាន់ពលរដ្ឋសង់កូនផ្ទះមុខដីរបស់គេសោះ បែរជាចោទប្រកាន់អាជ្ញាធរថាបានឃុបឃិតគ្នាជាមួយម្ចាស់ផ្ទះ និងបានលើកឡើង ពីរឿងដែលខ្លួនជួយយសង្គមយកមកដោះស្រាយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
127 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2738 នាក់
ខែនេះ :
11827 នាក់
3 ខែនេះ :
39483 នាក់
សរុប :
1650070 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ