ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ភ្នំពេញ)៖ ស្រ្តីម្នាក់សម្រាលកូននៅ មន្ទីរសម្រាកព្យាបាល និងសម្ភពសុវណ្ណឌីចោមចៅស្ទើរស្លាប់ និងក្លាយជាមនុស្សបាត់ការចងចាំ, គ្រួសារជនរងគ្រោះ....
Thu,21 May 2020 (Time 09:57 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 202នាក់)

មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌីចោមចៅ» ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងការចោទប្រកាន់ថា គ្មានជំនាញបន្ទាប់ពីក្រុមគ្រូពេទ្យនៅទីនោះ បានធ្វើការវះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូនរៀបនឹងស្លាប់ និងក្លាយទីជាជនពិការស្លាប់១ចំហៀងខ្លួន ទាំងវ័យក្មេងបាត់ទៅហើយ។

ចំណែកក្រុមគ្រួសារជនរងគ្រោះ បានទៅសុំឲ្យគ្រូពេទ្យ និងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌី ចោមចៅ» ទទួលខុសត្រូវលើករណីនេះ។ តែក្រុមគ្រូពេទ្យមិនព្រមទទួលខុសត្រូវ និងអះអាងថា ឲ្យគ្រូពេទ្យធ្វើយ៉ាងម៉េច ព្រោះវាជារឿងអ្នកជំងឺ ហើយអ្នកជំងឺកើតព្រាយក្រឡាភ្លើងទៅវិញ!។

ស្រ្តីរងគ្រោះឈ្មោះ សាត ស្រី អាយុ២៥ឆ្នាំ មានប្តីឈ្មោះ ម៉េង បញ្ញា អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន TNC News នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ លោក សាត ណាត អាយុ៤៧ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ស្រ្តីរងគ្រោះ បាននិយាយថា កូនស្រីរបស់លោក ទើបតែសម្រាលកូនលើកដំបូងប៉ុណ្ណោះ ហើយនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កូនស្រីបានឈឺពោះ ហើយបានទៅសម្រាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌី ចោមចៅ»។

ពេលនោះក្រុមគ្រូពេទ្យបានពិនិត្យហើយប្រាប់ថា កូនលើសថ្ងៃកើតហើយ អត់ព្រមកើត ហើយសុខភាពមិនសូវល្អ គឺខ្សោយណាស់ បើកើតធម្មជាតិមិនល្អទេ គឺតម្រូវឲ្យវះកាត់ បើមិនវះកាត់ទេ គឺកូនគាត់អាចនឹងបាត់បង់ជីវិត។

បន្ទាប់ពីឮគ្រូពេទ្យប្រាប់បែបនេះ ទើបក្រុមគ្រួសារព្រមឲ្យពេទ្យធ្វើការវះកាត់ ហើយពេទ្យបានធ្វើកិច្ចសន្យាផ្ដិតមេដៃ និងប្រគល់លុយថ្លៃវះកាត់ចំនួន ៦៥០ដុល្លាររួចរាល់នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែល ក៏ចូលបន្ទប់វះកាត់រយៈពេលប្រហែល ២០នាទីទៅកន្លះម៉ោងទើបរួចរាល់។

លោក ណាត បានបន្តទៀតថា ក្រោយពីវះកាត់យកកូនចេញរួច រយៈពេល១ម៉ោង កូនស្រីគាត់ចាប់ផ្ដើមធ្វើទុក្ខខ្លាំងដោយឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង គាត់និងក្រុមគ្រួសារក៏សួរនាំព្រោះ បារម្ភពីអាការៈកូនស្រី ខណៈនោះពេទ្យបានប្រាប់ថា តាមដានបន្តិចសិន ការវះកាត់ គឺតែងតែមានការឈឺចាប់បែបនេះឯង។

គាត់ក៏បានស្នើសុំឲ្យបញ្ជូនកូនទៅរកមន្ទីរពេទ្យធំៗ ដែលមានជំនាញជាងនេះ ប៉ុន្តែពេទ្យថា តាមដានសិន និងអះអាងថា កូនស្រីគាត់កើតព្រាយក្រឡាភ្លើងទៅវិញរហូតដល់វេលាម៉ោង ៦ល្ងាចថ្ងៃដដែល កូនកាន់តែធ្ងន់ធ្ងរទៅៗ គាត់ក៏និយាយថា «បើសិនជាកូនស្រី ខ្ញុំមានបញ្ហាអ្វីកើតឡើង ខ្ញុំនឹងប្ដឹងពេទ្យហើយ»។ ទើបពេលនោះពេទ្យ បានទាក់ទងហៅរថយន្តសាមុយ មន្ទីរពទ្យព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ) មកដឹកយកកូនស្រីគាត់ទៅសង្រ្គោះបន្ទាន់ដោយមានគ្រូពេទ្យម្នាក់ទៅជាមួយដែរ។

ប៉ុន្តែពេលទៅដល់ គ្រូពេទ្យម្នាក់នោះទុកកូនគាត់ចោលរួចចាកចេញទៅបាត់។ ចំណែកគ្រូពេទ្យព្រះកុសុមៈ បានប្រាប់គាត់ថា កូនស្រីគាត់មានឈាមហូរដក់បាចចូលស្បូនច្រើន ទើបចុកព្រមទាំងដាច់សសៃឈាមថែមទៀត ហើយគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈ បានធ្វើការវះកាត់ឡើងវិញ យកឈាមនោះចេញព្រមទាំងកាត់ស្បូនចោលតែម្ដង ទើបរួចផុតពីស្លាប់ ប៉ុន្តែស្លាប់១ចំហៀងខ្លួន និងមានសតិខុសប្រក្រតីដូចជាក្មេងអាយុ២ឆ្នាំអញ្ចឹង។

ឪពុករូបនេះបាននិយាយទៀតថា រយៈពេល៩ថ្ងៃហើយ មិនដែលឃើញក្រុមគ្រូពេទ្យ និងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព «សុវណ្ណឌីចោមចៅ» មិនបានអើពើទៅសួរនាំឬមើលនោះឡើយ ពេលនេះគាត់បានសុំឲ្យទទួលខុសត្រូវ ប៉ុន្តែគ្រូពេទ្យទាំងនោះមិនព្រមឡើយ។

គាត់ក៏មានការសោកស្ដាយខ្លាំងណាស់ដែលចូលចំពេទ្យដែលគ្មានជំនាញបែបនេះ ដូច្នេះគាត់សំណូមពរសុំឲ្យក្រសួងសុខាភិបាលជួយរកយុត្តិធម៌ជូនកូនស្រីគាត់ផង។ យ៉ាងណាក៏ដោយភ្នាក់ងារ ព័ត៌មាន TNC News មិនទាន់អាចសុំការបកស្រាយបាននោះទេពីខាងក្រុមគ្រូពេទ្យ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
144 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2755 នាក់
ខែនេះ :
11844 នាក់
3 ខែនេះ :
39500 នាក់
សរុប :
1650087 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ