អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាលក្នុងប្រទេសថៃ បានឲ្យដឹងថាអ្នកមានជំងឺ៣មុខរួមមានជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូង និងជំងឺតម្រងនោម គឺមិនគួរទទួលទានផ្លែទុរេនឡើយ ព្រោះថាបើទោះបីផ្លែទុរេនមានសារធាតុចិញ្ចឹមច្រើន ទាំងវីតាមីន ធាតុរ៉ែ និងសរសៃអាហារ ប៉ុន្តែវាក៏មានសារធាតុស្ពាន់ធ័រ កាបូអ៊ីដ្រាត ខ្លាញ់ និងជាតិស្ករខ្ពស់ដែរ។ របាយការណ៍នេះបានឲ្យដឹងទៀតថា នៅពេលញ៉ាំទុរេន១គ្រាប់កន្លះ រាងកាយរបស់យើងនឹងទទួលបានថាមពលប្រមាណ ២០០កាឡូរី ដែលស្មើនឹងបាយ ១ចានធំ ឬទឹកក្រូចហ្គាសមួយកំប៉ុង។ ដូច្នេះការទទួលទានទុរេនដើម្បីឲ្យមានសុខភាពល្អ គឺចាំបាច់ត្រូវប្រយ័ត្ន និងកំណត់បរិមាណត្រឹមត្រូវ។សម្រាប់បុរសពេញកម្លាំងមិនគួរទទួលទានជាតិស្ករ និងខ្លាញ់ លើសពី ៦ស្លាបព្រាកាហ្វេ នោះទេក្នុងមួយថ្ងៃ ខណៈមនុស្សគឺមិនគួរឲ្យលើសពី ៤ស្លាបព្រាឡើយ។ យ៉ាងណាក៏ដោយ ប្រសិនបើទទួលទាន ទុរេន១គ្រាប់កន្លះ នោះនឹងធ្វើឲ្យរាងកាយរបស់យើងទទួលបានជាតិស្ករ ៤ស្លាបព្រាកាហ្វេ និងជាតិខ្លាញ់ចំនួន ៣ស្លាបព្រាកាហ្វេបាត់ទៅហើយ ដូច្នេះអ្នកមិនគួរញ៉ាំអាហារផ្អែមៗបន្តទៀតឡើយក្នុងថ្ងៃដដែលនោះ។ យកល្អ ក្រោយញ៉ាំទុរេន អ្នកគួរជ្រើសរើសញ៉ាំអាហារណាដែលមិនចម្អិនដោយប្រើខ្លាញ់ ខ្ទិះ និងមិនផ្អែម និងកាត់បន្ថយបាយផង។អ្នកដែលមានសុខភាពរឹងមាំ អាចអនុវត្តតាមវិធីខាងលើនេះបាន បើចង់រក្សាសុខភាពកុំឲ្យឡើងទម្ងន់ ឬលើសជាតិស្ករ។ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង គឺត្រូវញ៉ាំក្នុងបរិមាណតិចបំផុត ហើយយូរៗញ៉ាំម្ដងបានហើយ។ សម្រាប់អ្នកមានជំងឺតម្រងនោម គឺហាមញ៉ាំទុរេនដាច់ខាត ព្រោះសាច់ទុរេនមានប៉ូតាស្យូមខ្ពស់ ដែលធ្វើឲ្យជំងឺតម្រងនោមរើឡើងកាន់តែធ្ងន់ធ្ងរបាន។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ