ប្រជាពលរដ្ឋភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុសប្រមាណ ជាង១០០នាក់ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានផ្ទុះការតវ៉ានោតំបន់ព្រៃរបស់សហគមន៍ ត្រង់ចំណុចខ្សាច់ពូន ក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ខណៈដែលកាលពីរសៀលថ្ងៃទី២៩ ខែមេសា មានសមត្ថកិច្ចនគរបាលមួយក្រុម ដឹកនាំដោយលោកស្នងការរងខេត្តកំពង់ឆ្នាំង បានបញ្ជារឲ្យនគរបាលប៉ុស្តិ៍ឃុំក្បាលទឹក ចាប់ប្រធានប្រជាការពារភូមិថ្នល់កែងដាក់ឡាន តែមិនបានសម្រេចដោយចោទថា ប្រធានប្រជាការពាររូបនោះ បានដឹកនាំប្រជាពលរដ្ឋមកតវ៉ាបះបោរចង់បំផ្លាញគ្រឿងចក្រគេ ដែលកំពុងឈូសឆាយដី ដែលមានច្បាប់មានបណ្ណ័កម្មសិទ្ធ ឬក៏យ៉ាងណា ។បើយោងតាមលោកស្រីមេឃុំក្បាលទឹក និងលោកប្រធានផ្នែករដ្ឋបាលព្រៃឈើរមាស បានលើកឡើងថា បើសិនជាដីមានបណ្ណ័កម្មសិទ្ធ និងមានច្បាប់ឈូសឆាយ ម៉េចក៏មិនយកមកបង្ហាញអាជ្ញាធរ និងជំនាញមក ។ប្រធានសហគមន៍ព្រៃឈើខ្សាច់ពូន លោក ឌឹម ហុន បានបញ្ជាក់ឲ្យដឹងថា ដីព្រៃចំនួន១០% ស្មើនិង២៩៣ហិចតា នៅចំណុចខ្សាច់ពូន ក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក គឺរដ្ឋបានប្រកាសប្រគល់ឲ្យសហគមន៍ ដែលមានប្រជាពលរដ្ឋ៣ភូមិ មាន១.ភូមិក្បាលទឹក ភូមិថ្នលកែង និងភូមិ ខ្វិតទួលឃ្លាំង គ្រប់គ្រងអាស្រ័យផលដូចជា រកអុស ច្រូតស្បូវ និងទុកស្មៅអោយគោក្របីស៊ីជាដើម ។ដោយឡែកលោក ត្រាំ អ៊ីវទឹក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទឹកផុស ក៍បានធ្លាប់ប្រកាស់នៅក្នុងអង្គប្រជុំនានាក្នុងឃុំកន្លងមក ឲ្យប្រជាពលរដ្ឋ បានដឹង ឮផងដែរថា ដី១០ភាគរយនេះ គឺជាដីសមូលហភាពរបស់សហគមន៍ ប្រើប្រាស់ជាប្រយោជន៍រួម។ចំពោះការឈូសឆាយដីព្រៃសហគមន៍ថ្មីៗនេះ ដែមានមេការ ឈ្មោះ វ៉ាន់ រុំ គឺជាការឈូសឆាយបំពានទាំងស្រុង លើដីរបស់សហគមន៍។ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញជួយទប់ស្កាត់ ដើម្បីរក្សារការពារដីនេះទុកប្រើប្រាស់ជាប្រយោជន៍រួមផងចុះ ។ប្រធានប្រជាការពារភូមិថ្នលកែង លោក មាន វ៉ុន ដែលជាអ្នករងគ្រោះនៅចំពោះមុខអ្នកសាព័ត៌មាន បាននិយាយឲ្យដឹងថា ក្រោយពីបានទទួលដំណឹងថាមានគេឈូសឆាយលើដីសហគមន៍ លោករួមជាមួយប្រជាការពារភូមិ និងប្រជាពលរដ្ឋ ក៍បាននាំគ្នាទៅពិនិត្យមើលគ្រឿងចក្រកំពុងឈូសឆាយ។ នៅពេលនោះលោកក៍បានយកទូរស័ព្ទ ថតសកម្មភាពគ្រឿងចក្រ ដែលកំពុងឈូសឆាយផងដែរ។ខណៈនោះលោក លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តសេនីយ៍ត្រី លុយ ឌីណា បានបញ្ជារអោយនគរបាលប៉ុស្តិ៍ មកចាប់លោករុញចូលក្នុងឡាន តែត្រូវបានប្រជាពលរដ្ឋ ប្រទាញប្រទង់ដណ្តើម លោកចេញពីដៃសមត្ថកិច្ចមកវិញ ហើយសមត្ថកិច្ចបានដកយកទូរស័ព្ទរបស់លោក មកលុបរូបថតសកម្មភាពឈូសឆាយដីចោលអស់។ បន្ថែមលើសពីនោះលោក លុយ ឌីណា ក៏បានបង្ខំ ឲ្យប្រជាការពារឃុំខាងលើ ចុះហត្ថលេខាលើកិច្ចសន្យាមួយ បញ្ឈប់ការនាំប្រជាពលរដ្ឋមកតវ៉ារឿងដីនេះទៀត ទើបគេអនុញ្ញាតឲ្យលោកត្រឡប់មកផ្ទះវិញ។ទាក់ទងនឹងរឿងនេះលោក លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៣០ ខែមេសា បានបញ្ជាក់ឲ្យដឹងថា ក្នុងនាមលោកជាប្រធានក្រុមការងារ ចុះជួយឃុំក្បាលទឹក និងយោងតាមបញ្ជារបស់ស្នងការនគរបាលខេត្ត ម្ចាស់ដី ដែលធ្វើការឈូសឆាយ គឺគេមានប័ណ្ឌកម្មសិទ្ធ និងគេបានសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ព្រោះតែមានប្រជាពលរដ្ឋលើកគ្នាមកតវ៉ា និងរារាំងមិនឲ្យធ្វើការឈូសឆាយដី និងចង់បំផ្លាញគ្រឿងចក្រទៀតផង ទើបសមត្ថកិច្ចចុះទប់ស្កាត់រឿងនេះ។លោលបានបន្ថែមទៀតថា ចំពោះប្រជាពលរដ្ឋ ដែលអះអាងថា ជាដី១០% របស់សហគមន៍ គឺពុំមានឯកសាបញ្ជាក់ទេ ចំណែកភាគីអ្នកឈូសឆាយដី គេមានប័ណ្ឌកម្មសិទ្ធ បង្ហាញសមត្ថកិច្ច។ ចំណែកប្រជាការពារ ថតរូបគ្រឿងចក្រឈូសដី និងថតរូបសមត្ថកិច្ច ធ្វើការងារគឺពួគគាត់ពុំមានសិទ្ធឡើយ បើអ្នកកាសែតនោះទើបមានសិទ្ធហេតុនេះហើយ ទើបសមត្ថកិច្ចដកយកទូរស័ព្ទពួកគាត់ មកលុបរូប ដែលពួគគាត់បានថតចោលឲ្យអស់ ។ក្នុងរឿងនេះដែរ លោកស្រី ស៊ឹម រ៉ុន មេឃុំក្បាលទឹក នៅល្ងាចថ្ងៃទី៣០ ខែមេសានេះ ក៍បានបញ្ជាក់ឲ្យដឹងដែរថា អាជ្ញាធរឃុំ មិនបានឃើញច្បាប់អនុញាត ឲ្យឈូសឆាយដី ឫឃើញប័ណ្ឌកម្មសិទ្ធដីធ្លី នៅលើចំណុចនេះទេ ហើយក៍មិនបានអនុញ្ញាតច្បាប់ឲ្យគេឈូសឆាយដីព្រៃ១០% របស់សហគមន៍នៅចំណុចខាងលើនេះដែរ។ចំណែកឯនាយផ្នែករដ្ឋបាលព្រៃឈើរមាស លោក សំឬទ្ធី ក៍បានបញ្ជាក់ឲ្យដឹងថា ការពីថ្ងៃទី២៥ ខែមេសា លោកបានហៅមេការឈូសឆាយដី ឈ្មោះ លោក វ៉ាន់ រុំ ( ជាអ្នកកាសែត) មកហាមឃាត់ត្រូវបញ្ឈប់ការឈូសឆាយដីនៅចំណុចនេះទៅ ។ ពេលនោះលោក វាន់ រុំ បានបញ្ជាក់ថា គេមានច្បាប់ឈូសឆាយ និងមានប័ណ្ឌកម្មសិទ្ធនៅលើដីចំណុចនេះ ពេលនោះដែរលោក សំ ឬទ្ធី ជាមន្ត្រីជំនាញ ក៏បានប្រាប់ទៅវិញថា បើមានច្បាប់ឈូសឆាយ និងមានប័ណ្ឌកម្មសិទ្ធ សូមយកមកផ្ទៀងផ្ទាត់និយាមកាមគ្នានៅសាលាស្រុក ជាមួយផ្នែកសុរិយោដី និងមេព្រៃមកទើបគ្មានបញ្ហា។ប៉ុន្តែរហូតមកដល់ថ្ងៃទី៣០ ខែមេសា នេះមិនឃើញលោក វាន់ រុំ យកឯកសារដែលបានអះអាងថា មានច្បាប់និងមានប័ណ្ឌកម្មសិទ្ធយកមកបង្ហាញមន្ត្រីជំនាញ និងអាជ្ញាធរឃុំស្រុកឡើយ ។ បែរជាមានសមត្ថកិច្ចមកពីខេត្ត មកចាប់ប្រជាការពារ ដែលមកតវ៉ាការពារដីព្រៃឈើរបស់សហគមន៍ទៅវិញ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ