សេតវិមានទើបតែបានបញ្ជាក់ថា លទ្ធផលធ្វើតេស្តរក COVID-19 លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមកហើយគឺ «អវិជ្ជមាន»។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។បើតាមសេចក្តីថ្លែងការណ៍របស់វេជ្ជបណ្ឌិតប្រចាំសេតវិមាន លោក Sean Conley លោក ដូណាល់ ត្រាំ បានសម្រេចចិត្តឲ្យគេធ្វើ តេស្តពិនិត្យរកមើល COVID-19 ហើយនាពេលនេះលទ្ធផលបង្ហាញថា រូបលោកពុំមានផ្ទុកវាឡើយ។ ក្តីព្រួយបារម្ភថា លោក ត្រាំ អាចឆ្លង COVID-19 បានកើតមានឡើង បន្ទាប់ពីបុគ្គលមួយចំនួនដែលធ្លាប់ជួប និងធ្វើប្រាស្រ័យទាក់ទងស្និទ្ធស្នាលជាមួយលោក នៅឯរីសត Mar-a-Lago កាលពីសប្តាហ៍មុន ក្នុងនោះរួមមានទាំងមន្រ្តីប្រេស៊ីលមួយរូបផងដែរ ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុក COVID-19។គួរជម្រាបថា បើតាម លោក Sean Conley ដដែល លោក ដូណាល់ ត្រាំ មកទល់ពេលនេះ នៅតែពុំមានរោគសញ្ញាសង្ស័យអ្វីនោះ ឡើយ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ