ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(តាកែវ)បែកធ្លាយល្បិចរកលុយធ្វើសេដ្ឋីរបស់ប្រធានមនបែកធ្លាយល្បិចរកលុយធ្វើសេដ្ឋីរបស់ប្រធានមន្ទីរសុរិយោដីខេត្តតាកែវ កាត់ប្លង់ដីមួយប្លង់តម្លៃចាប់៤០០ដុល្លា ដល់ពាន់ដុល្លា....
Sat,22 February 2020 (Time 03:01 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 225នាក់)

ការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឪពុកម្ដាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយៈការទិញលក់ ដែលត្រូវកាត់ឈ្មោះនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ ដែលមានលោក នួន សុធា ប្រធានមន្ទីរ ត្រូវមន្ត្រីថ្នាក់ក្រោមបង្ហើបថា គឺអ្នកកាន់ឯកសារត្រូវការចំណាយប្រាក់យ៉ាងតិច៤០០ដុល្លាឡើងទៅដល់រាប់ពាន់ តាមចំនួនលុយទិញលក់ដីតិច ឬ ច្រើន។ហើយប្រសិនអ្នករត់ឯកសារចំមនុស្សដែលមិនម៉ែនជាខ្សែរបក្ខប្រធានមន្ទីរ ឯកសារចេញ ក៏យូដែរ ទោះចំណាយលុយម៉ែន។



ប្រភពបានអោយដឹងថា ករណីរឿងអាស្រូវរបស់លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ គឺបានកើតមានយូហើយ ចាប់តាំងពីលោកឡើងជាប្រធានមន្ទីរ។ហើយនៅមន្ទីរមួយនេះសព្វថ្ងៃពោពេញដោយបក្ខពួកនិយម និងការិយាល័យធិប្បតេយ្យយ៉ាងខ្លាំង ដែលចាំបាច់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែដកតំណែងប្រធានមន្ទីរចេញ ដើម្បីប្រសិទ្ធិភាពការងារបំរើជាតិនិងពលរដ្ឋ។សូមរំលឹកថា យោងតាមគណនីហ្វេសប៊ុកឈ្មោះ “Sothwin Villa” បានផ្ញើសារចូលហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារទាំងស្រុងថា ៖សម្តេចតេជោ ជាទីគោរព ! ប្លង់ដីចំនួន២ប្លង់ (ដីគ្មានទំនាស់) នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលខ្ញុំបានទិញពីប្រជាពលរដ្ឋ ក្នុងភូមិជាមួយនិងបានកាត់ប្លង់ផ្ទេរកម្មសិទ្ធិត្រឹមត្រូវ តែរយៈពេល២ឆ្នាំហើយ នៅតែមិនទាន់ទទួលបានប្លង់ដីពីមន្ទីរដែនដីខេត្តតាកែវ ។ ខ្ញុំព្យាយាមទូរស័ព្ទនិងទៅជួបដល់កន្លែងផ្ទាល់ជាច្រើនដង តែពួកគាត់ប្រាប់ថា កំពុងប្រជុំ និង រវល់ខ្លាំង ។ ខ្ញុំបានបង់សេវាកម្មជូនរដ្ឋត្រឹមត្រូវនិងគ្រប់ចំនួន ហើយក៏លើសចំនួនសម្រាប់ពួកគាត់ចង់បាន តែនៅតែមិនទាន់ទទួលបានប្លង់ដីទេ ។ សូមសម្តេច មេត្តាជួយដាស់តឿន ពួកគាត់ផង ។ ខ្ញុំសូមគោរពនិងជូនពរសម្តេច ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបប្រាប់ថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អ្នកឆាតចូលហ្វេសប៊ុកសម្តេចតេជោ បានមកទទួលប័ណ្ណកម្មសិទ្ធិអចលនវត្ថុទ្រព្យពី លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូនីយ៏កម្ម សំណង់និងសុរិយោដីខេត្តតាកែវ រួចរាល់ជាស្ថាពរហើយ ៕

ក្រោយការឆាតចូលផេកសម្តេចតេជោ ហ៊ុន សែន ភ្លាម , ទំនងជាភ័យខ្លួន ទើបលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីខេត្តតាកែវ ហៅម្ចាស់ដីមកជួបដើម្បីដោះស្រាយបញ្ហានេះ ។

គិតទៅសម័យនេះទៅហើយ នៅសល់មន្ត្រីគ្រាប់ល្ពៅជាច្រើននាក់ទៀត ដែលនាំអោយអំពល់ទុក្ខដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានកាតព្វកិច្ចមមាញឹកដ៏ខ្លាំងក្លាសម្រាប់កិច្ចការប្រទេសជាតិ ជាពិសេសលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តតាកែវ តែម្តង ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
189 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2701 នាក់
ខែនេះ :
12018 នាក់
3 ខែនេះ :
39515 នាក់
សរុប :
1649740 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ