តម្លៃប្រេងបានហក់ឡើងខ្ពស់នៅថ្ងៃពុធនេះ បន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារសងសឹក ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោយការវាយប្រហារសម្លាប់មេទ័ពកំពូលរបស់ខ្លួន គឺលោក កាស្សេម សូឡៃមេនី ដោយកងទ័ពអាកាសអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។តម្លៃប្រេងនៅអាមេរិកបានកើនឡើង លើសតម្លៃកាលពីថ្ងៃអង្គារ ខណៈដែលការភ័យខ្លាចចំពោះផលប៉ះពាល់ លើការផលិតប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃកើនឡើង។ តម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើងដល់ ៦៣.៦៣ដុល្លារក្នុងមួយបារ៉ែល ស្មើនឹង ០.៩៣% នៃកំណើន និង Brent កើនឡើងដល់ ៦៩.៣៤%ក្នុងមួយបារ៉ែលស្មើនឹង ១.១០%នៃកំណើន។គួរបញ្ជាក់ថា ទីផ្សារប្រេងពិភពលោករួមទាំងនៅសហរដ្ឋអាមេរិក បានរង្គោះរង្គើចាប់តាំងពីការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ នៅក្នុងទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះមកម្ល៉េះ ខណៈអ្នកវិភាគជាច្រើនបានព្រមានអំពីភាពតានតឹង ឬក៏សង្គ្រាមទ្រង់ទ្រាយធំអាចផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រៅពីប្រេងឡើងថ្លៃ តម្លៃមាសលើទីផ្សារសកលក៏បានកើន ២%បន្ថែមទៀតផងដែរ ដោយមួយអោនស្មើនឹង ១,៦០០ដុល្លារអាមេរិក មិនធ្លាប់មានឡើយក្នុងរយៈពេល ០៦ឆ្នាំមកនេះ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ