ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
មេគយនិងមេស្នាក់ការច្រកមុឺនជ័យប្រើជំនាញតួនាទីភារកិច្ចគាបសង្កត់អ្នកដឹកទំនិញទាញយកលាភសក្ការៈ,ប្រឈមការរិះគន់និងអំពើពុករលួយ
Fri,16 October 2020 (Time 04:20 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 242នាក់)

ខេត្តព្រៃវែង៖ លោក ចាន់ រតនា ប្រធានច្រកទ្វេរភាគីមុឺនជ័យ និងលោក គង់ សឺឌី មេគយប្រចាំច្រកនេះ ប្រឈមនិងការរិះគន់ពីឈ្មួញដោយមិនសំចៃមាត់ថា៖ អស់លោកមេៗ២រូបនេះ បាននឹងកំពុងយកអំណាចតួនាទីភារកិច្ចធ្វើជាមធ្យោបាយគៀបសង្កត់លើឈ្មួញដឹកទំនិញដើម្បីទាញយកលាភសក្ការៈ ទាំងទំនិញ ស្របច្បាប់ បង់ពន្ធមិនគ្រប់ និងទំនិញលោតឆ័ត្រ បង្កជាការក្តៅក្រហាយពីឈ្មួ់ញ ដោយចាត់ទុកថា៖ ពួកគាត់ឃ្លានលុយអនុវត្តប្រាស់ចាកតួនាទីភារកិច្ច ដោយជាទម្លាប់យកលុយក្រៅខ្ទង់តាមរយះរបៀបកូសរូសមិនហ៊ានចេញលិខិតស្នាមទុកជាទម្លាប់ទល់បច្ចុប្បន្ន។
ជាក់ស្តែងពួកគាត់ដឹកទំនិញជាបន្លែ ផ្លែឈើ សត្វជ្រូករស់ ជាមួយនិងទំនិញ គ្រប់ប្រភេទផ្សេងទៀត ដឹកតាមរុឺម៉ក ឡានកូរ៉េ១តោនកន្លះដល់៥តោន ឡានយីឌុប ឡានសាំយ៉ុង ដឹកចូលទាំងយប់ទាំងថ្ងៃ ដូចមិនឃើញអស់លោកសមត្ថកិច្ច ជំនាញ៣ស្ថាប័ន យកចិត្តទុកដាក់ត្រួតពិនិត្យសុខភាពសត្វ គុណភាពបន្លែផ្លែឈើទេ គឺឃើញតែក្រុមអ្នកដឹកដើរបង់លុយតាមស្ថាប័ននិមួយៗនៅប្រចាំច្រក។ ជាទម្លាប់ត្រូវឈ្មួញទម្លាយថា៖ សម្រាប់ឡានកូរ៉េចំណុះ២,៥តោនដឹកបន្លែផ្លែឈើ ទោះមានឬគ្មានឯកសារក៏ដោយត្រូវបង់មួយស្ថាប័នទាបបំផុតពី៣៥០០០០រៀល ទៅ៥០ ០០០០រៀល ឬ៦០ ០០០០រៀល ដែលមិនមែនជាថវិការបង់ចូលរដ្ឋ ខណះការបង់លុយនេះគ្មានលិខិតស្នាមត្រឹមត្រូវ។ ចំពោះករណីដឹកតាមឡានសាំយ៉ុងវិញ ត្រូវបង់ពី២០ ០០០០រៀលទៅ៣០ ០០០០រៀល ហើយដឹកតាមរុឺម៉កបង់ពី១០ ០០០០រៀលទៅ២០ ០០០០រៀល។ ការបង់នេះមាន៤ស្ថាប័នគឺ នគរបាលការពារព្រំដែន គយនិងរដ្ឋាករ ប្រធានស្នាក់ការ ។ ដោយឡែកនៅមានទំនិញមួយចំនួនទៀតនាំចូលបង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញបង់ពន្ធពីខ្ពស់ មកបង់ពន្ធទាបជាដើម។
គេទទួលស្គាល់ថា៖ កន្លងទៅច្រកទ្វេរភាគីមុឺនជ័យ ដែលឋិតនៅចំណុចស្រុកកំចាយមារ ខេត្តព្រៃវែង គឺជាច្រកចេញឈើកាច់ចង្កេះលក្ខណះទ្រង់ទ្រាយធំដោយខុសច្បាប់មានឡានយីឌុបដឹកឈើចេញឆ្លងទៅវៀតណាមទាំងខ្សែៗ ហើយមួយរយះនេះស្ងប់ស្ងាត់បែរជាមេគយ និងមេស្នាក់ការបង្វែរមកកៀបអ្នករកសុីដឹកបន្លែ ផ្លែឈើ និងទំនិញវិញ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2570 នាក់
ខែនេះ :
11887 នាក់
3 ខែនេះ :
39384 នាក់
សរុប :
1649609 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ