ប្រជាពលរដ្ឋចំនួន ២៧៥ គ្រួសារនៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសាតែទឹកជំនន់នោះ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានទទួលស្បៀងសង្គ្រោះបន្ទាន់ពីលោកស្រី កែ សួនសុភី សសុខា ប្រធានក្លិបបាល់ទាត់វិសាខា តាមរយៈក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ។ការនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនពលរដ្ឋនេះធ្វេីឡេីងក្រោមអធិបតីភាពលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយលោកបានអំណរគុណដល់លោកស្រី កែ សួនសុភី សសុខា ដែលបានចូលរួមចំណែកជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ ដោយសារតែទឹកជំនន់នាពេលថ្មីៗនេះ។លោកអភិបាលខេត្តបានលេីកឡេីងថា ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះស្ថានភាពទឹកបានហក់ឡេីង ធ្វេីឲ្យស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ ស្ថានភាពទឹកមានការកើនឡើងគួរឲ្យមានការព្រួយបារម្ភ។ តែទោះជាយ៉ាងណា ក្នុងនាមអាជ្ញាធរ លោកមិនទុកឲ្យប្រជាពលរដ្ឋរងគ្រោះឡេីយ អាជ្ញាធរកំពុងខិតខំជម្លៀសពលរដ្ឋរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព ហេីយបើពលរដ្ឋជួបប្រទះបញ្ហាស្បៀងសូមទាក់ទងទៅអាជ្ញាធរ ដេីម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបដោយអនាម័យខ្ពស់ ពិសេមិនត្រូវបណ្តែតបណ្តាលកូនចៅតូចៗឲ្យលេងទឹកឡេីយ ក្រែងកេីតមានករណីជាយថាហេតុណាមួយកេីតឡេីង។ ត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះអសិរពិស បេីមានករណីសត្វទិច ឬខាំត្រូវប្រញាប់រុសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត ដោយមិនត្រូវធ្វេីការព្យាបាលដោយខ្លួនឯងឡេីយ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់។សូមបញ្ជាក់ថា អំណោយសង្គ្រោះបន្ទាន់ដែលបានយកទៅចែកជូនដល់ពលរដ្ឋទាំង ២៧៥ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ទឹកផ្លែឈើ ១ កេស ទឹកបរិសុទ្ធវីតាល់ ១ កេស មី ១ កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៉ីវ ១ យួរ និងត្រីខ ១២ កំប៉ុង៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ