ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
យានអវកាសចិនថតរូប Selfie និងបាញ់បញ្ជូនមកកាន់ផែនដីវិញ ពេលវាកំពុងហោះទៅភពអង្គារ (Photo inside)
Tue,13 October 2020 (Time 01:03 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 215នាក់)

(ប៉េកាំង)៖ អង្គការអវកាសចិន CNSA បានបង្ហាញរូបថត Selfie មួយចំនួន ដែលយានអវកាស Tianwen-1 បានថតនៅពេលកំពុងហោះសំដៅទៅរកភពអង្គារ ដែលអាចឲ្យគ្រប់គ្នាមើលឃើញ តួយានមួយនេះស្ទើរទាំងមូលតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space នាល្ងាចថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

កាមេរ៉ាតូចមួយជាប្រភេទថតរូបទូលាយ (wide-angle) ត្រូវបានទាញចេញពីតួខ្លួនរបស់យាន Tianwen-1 ដើម្បីអាចឲ្យវាថតរូបតួខ្លួនយានទាំងមូលបាន និងបាញ់បញ្ជូនរូបថត Selfie ទាំងនោះ មកកាន់ក្រុមការងារគ្រប់គ្រងបេសកកម្មយានរបស់ចិន នៅលើភពផែនដី។ រូបទាំងពីរសន្លឹកអាចឲ្យយើងឃើញតួយានទាំងមូល ត្រូវបានពន្លឺព្រះអាទិត្យចាំងពីលើ។

អង្គការអវកាសចិនបានឲ្យដឹងទៀតថា យានដែលកំពុងធ្វើដំណើរទៅស្រាវជ្រាវភពអង្គារខាងលើនេះ កាលពីចុងសប្តាហ៍មុនបានស្ថិតនៅគម្លាតជិត ៣០លានគីឡូម៉ែត្រពីផែនដី ខណៈវាបានធ្វើដំណើរក្នុងរយៈចម្ងាយ ១៨៨លានគីឡូម៉ែត្រទៅហើយ នៅក្នុងគន្លងគោចរជារង្វង់ៗរាងពងក្រពើ ឆ្ពោះទៅមុខយ៉ាងសន្សឹមៗទៅរកភពអង្គារបន្តិចម្តងៗ។

គួរបញ្ជាក់ថា យានស្រាវជ្រាវភពអង្គារ Tianwen-1 ដែលមានផ្ទុកផ្កាយរណប សម្រាប់គោចរជុំវិញភពអង្គារមួយគ្រឿង, ជើងទម្រមួយគ្រឿង និងរ៉ូប៊ូតចល័តលើភពអង្គារមួយគ្រឿងនោះ ត្រូវបានបាញ់ចេញពីទឹកដីចិនដោយប្រើប្រាស់រ៉ុក្កែត Long March 5 កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ និងគ្រោងទៅចុះចតលើភពអង្គារនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១។ វាជាបេសកកម្មស្រាវជ្រាវទីអវកាសធំបំផុត និងជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រចិទៅកាន់ភពដទៃ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
570 នាក់
ម្សិលមិញ :
660 នាក់
សប្តាហ៍នេះ :
5143 នាក់
ខែនេះ :
22537 នាក់
3 ខែនេះ :
59248 នាក់
សរុប :
1875417 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ