ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ខេត្តពោធិ៍សាត់៖ ក្មេងស្រីក្រមុំរអិលជើងធ្លាក់ទឹកលង់ស្លាប់ នៅជិតផ្សារភូពុយ ខេត្តពោធិ៍សាត់
Mon,12 October 2020 (Time 06:17 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 306នាក់)

នារីក្រមុំម្នាក់ ងូតទឹកលេងជាមួយមិត្តភ័ក្កិ បានភ្លាត់ស្នៀតរអិលជើងធ្លាក់ទឹកលិចបាត់ កាលពីល្ងាចថ្ងៃទី១១ខែតុលាឆ្នាំ២០២០ លុះវេលាម៉ោង០៩និង២៥នាទីយប់ទើបរកសាកសពឃើញ។ ករណីនេះបានកើតឡើងនៅជិតផ្សារភូពុយស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។

សមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះឈ្មោះ សុង រក្សា អាយុ២១ឆ្នាំ នៅភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ អតីតនិស្សិតរៀនផ្នែកអគ្គីសនី នៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ទើបតែផ្លាស់មករៀនជំនាញគណនេយ្យវិញ នៅសកលវិទ្យាល័យអង្គរខេមរា សាខាខេត្តពោធិ៍សាត់។

ប៉ុន្មានថ្ងៃនេះទឺកជំនន់បានជន់លិចតំបន់មួយចំនួនក្នុងទីរួមខេត្តពោធិ៍សាត់។ នៅល្ងាចថ្ងៃទី១១នោះនារីរងគ្រោះបានទៅលេងទឹកជាមួយមិត្តភ័ក្កិនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ម្ដុំខាងលិចផ្សារភូពុយ ។ ខណៈពេលកំពុងលេងទឹកសប្បាយរីករាយជាមួយមិត្តភ័ក្កិនោះ ស្រាប់តែចៃដន្យរអិលជើងធ្លាក់ចូលទឹកលូលិចបាត់តែម្ដង។ ភ្លាមៗនោះមានការផ្អើលឆោឡោដល់អ្នកស្រុកនិងក្រុមយុវជន នាំគ្នាចុះរាវរកគ្រប់ទីកន្លែង តែមិនឃើញទាល់តែសោះ លុះវេលាម៉ោង០៩និង២៥នាទីយប់ទើបរកឃើញ ប៉ុន្តែនាងបានស្លាប់បាត់ទៅហើយ។

សពនារីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនឪពុកម្ដាយ យកទៅធ្វើបុណ្យនៅវត្តបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ តាមប្រពៃណី។ ករណីនេះឪពុកម្ដាយមានការរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដឹងថាកូនស្រីរបស់គាត់ ដែលបានចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មា រហូតដល់ពេញវ័យក្រមុំ និងមានរូបឆោមលោមស្អាតផងនោះ លង់ទឹកស្លាប់ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
231 នាក់
ម្សិលមិញ :
597 នាក់
សប្តាហ៍នេះ :
4722 នាក់
ខែនេះ :
21514 នាក់
3 ខែនេះ :
58266 នាក់
សរុប :
1871102 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ