ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ខេត្តប៉ៃលិន ចុះចែកស្បៀងអាហារជូនពលរដ្ឋនៅលើទីទួលសុវត្ថិភាព ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងឃុំស្ទឹងត្រង់ ខេត្តបៃ៉លិន
Sun,11 October 2020 (Time 06:04 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 250នាក់)

(ប៉ៃលិន)៖ ដោយទទួលបានការឧបត្ថម្ភស្បៀងអាហារពីលោក អ៉ី ឈាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាតំណាងរាស្រ្តបានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារយុវជន ស.ស.យ.ក. ខេត្ត និងមូលដ្ឋាន ព្រមទាំងមានការចូលរួមពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ចុះជួយសង្គ្រោះ និង ចែក ស្បៀងអាហារជូនប្រជាពលរដ្ឋជាបណ្តោះអាសន្ននៅលើទីទួលសុវត្ថិភាពចំនួន ២៥៣គ្រួសារ ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមជម្រាបថា ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ខេត្តប៉ៃលិន តាំងពីព្រឹកព្រលឹម ថ្ងៃទី១០ ខែតុលានេះ បានជួយជម្លៀសពុកម៉ែបងប្អូនប្រជាពលរដ្ឋឱ្យមករកទីទួលសុវត្ថិភាព ដោយសារអាកាសធាតុមានភ្លៀងធ្លាក់បន្តជាប់គ្នាច្រើនម៉ោងតាំងពីថ្ងៃទី៩ ខែតុលា មកដល់ពេលនេះបានបង្កឱ្យមានការលិចលង់ផ្ទះសម្បែងរាប់រយខ្នង ភោគផលដំណាំរាប់ហិកតា និងសត្វពាហនៈរបស់ប្រជាពលរដ្ឋនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2537 នាក់
ខែនេះ :
11854 នាក់
3 ខែនេះ :
39351 នាក់
សរុប :
1649576 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ